(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញលិខិតកោះអញ្ជើញ អភិបាលក្រុមហ៊ុន M Y T PI Import-Export Co., Ltd ឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធ អាករ និងពិន័យ។ នេះបើតាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែសីហានេះ៕