(ភ្នំពេញ)៖ កាលពីថ្មីៗនេះ នៅក្នុងវេទិការធុរកិច្ច ឆ្នាំ២០២៣ រៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា ស្តីអំពីការវិនិយោគនៅកម្ពុជា អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានចែករំលែកបទពិសោធន៍ខ្លះៗនៃការវិនិយោគទុនលើបដិសណ្ឋាគារកិច្ច។

អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា វិស័យទេសចរណ៍ និងបដិសណ្ឋាគារកិច្ចសព្វថ្ងៃនៅកម្ពុជាគឺមានចំនួនច្រើន អ្នកវិនិយោគទុននៅក្នុងស្រុកទាំងអស់ត្រូវគិតគូរវិនិយោគលើជំនួញអ្វីដែលមិនជាន់គ្នា ដើម្បីចៀសវាងការផ្គត់ផ្គង់ច្រើនជាងតម្រូវការ និងបង្កើតជាចលកររួមមួយវិនិយោគលើច្រើនវិស័យផ្សេងគ្នា ដើម្បីបង្កើតភាពងាយស្រួលដល់ប្រជាជន និងការរីកចម្រើនដល់សេដ្ឋកិច្ចប្រទេសកម្ពុជា។

ទស្សនាវីឌីអូខាងក្រោមដើម្បីទទួលបានព័ត៌មានលំអិតនៃប្រធានបទនេះ៖