(ភ្នំពេញ)៖ ​អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្អាកការទូទាត់ប្រាក់ពន្ធតាមអនឡាញជាបណ្ដោះអាសន្ន តាមរយៈប្រតិបត្ដិការរបស់ធនាគារ អេស៊ីលីដា ម.ក (ACLEDA BANK PLC)។ នេះ​បើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

សេចក្ដីជូនដំណឹង បានបញ្ជាក់ថា «នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ធនាគារ អេស៊ីលីដា ម.ក កំពុងមានបញ្ហាបច្ចេកទេសជាមួយប្រព័ន្ធបង់ប្រាក់តាមអនឡាញ។ ក្នុងអំឡុងពេលនេះ រាល់ប្រតិបត្ដិការតាមរយៈការទូទាត់របស់ធនាគារ អេស៊ីលីដា ម.ក ត្រូវបានផ្អាកជាបណ្ដោះអាសន្ន»។

អគ្គនាយកពន្ធដារ នឹងជូនដំណឹងជាថ្មី នៅពេលប្រព័ន្ធបច្ចេកទេសរបស់ធនាគារអេស៊ីលីដា ដំណើរការធម្មតាឡើងវិញ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ៖