(បាត់ដំបង)៖ ទុរេនសំឡូត ខេត្តបាត់ដំបង ដែលគេល្បីថាមានរសជាតិឆ្ងាញ់នោះ បច្ចុប្បន្ននេះហាក់មានទីផ្សារល្អ និងតម្លៃសមរម្យ ដោយមានភ្ញៀវ​បានមកទិញដោយផ្ទាល់នៅតាមចម្ការរបស់កសិករ។

ម្ចាស់ចម្ការ​មួយរូបនៅភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង គឺលោក​ ណៅ គឹមសួរ បានឱ្យដឹងថា មកដល់បច្ចុប្បន្ននេះ ទុរេនរបស់លោកហាក់ទីផ្សារល្អ ដោយមានអតិថិជនមកទិញដល់ចំការទាំងតោនៗ។ ​ព្រមជាមួយគ្នានេះ ក៏មានភ្ញៀវតាមបណ្តា​ខេត្តផ្សេងៗមកមកលេងកម្សាន្ត ដល់ចម្ការរៀងរាល់ចុងសប្តាហ៍ ​និងបានភ្លក្សរសជាតិធុរេនសំឡូត ដែល​មានរសជាតិផ្អែមឆ្ងាញ់មិនចាញ់​ទុរេនពីខេត្តដទៃនោះឡើយ។

លោកលើកឡើងថា «ទុរេនខ្មែថ្វីបើមិនសូវមានរូប​រាងល្អស្អាត តែគុណភាពគឺមានរសជាតិ ផ្អែមឆ្ញាញ់ មិនដូចធុរេនពីប្រទេសដទៃដែលបានប្រើសារធាតុ គីមីច្រើន»

លោកបន្តថា «ធុរេនបើយើងដាំដុះ គឺមានផលពិបាកណាស់ បើយើងមិនចេះបច្ចេកទេសនៃកាដាំ វាគឺមិនអាចដាំបាននោះទេ។ ដាំបានហើយងាប់ទៅវិញ ដូច្នេះយើងដាំច្រើនឆ្នាំកន្លងមកនេះ យើងមានបទពិសោធន៍ច្រើន។ ទុរេនបើយើងចាប់ផ្តើមដាំមក គឺយើងចំណាយពេល៥ឆ្នាំ បានយើងបានទទួលផល ៤ឆ្នាំចាប់ផ្តើមផ្កាហើយ»

ជាមួយគ្នានោះ​ លោក​​បានអំពាវនាវ​​ក្រសួងកសិកម្ម និងអាជ្ញារធរគ្រប់ជាន់ថ្នាក់ មេត្តាជួយសម្រួលកុំ​ឱ្យមានការនាំចូលទុរេនពីប្រទេសផ្សេងៗ ដើម្បីជួយឱ្យប្រជាកសិករខ្មែរ បានមានឱកាសក្នុងការដាំដុះទុរេនបានតំលៃសមរម្យ។

លោកស្វាគន៍ភ្ញៀវទេសចរនានា ពេលសម្រាកពីកាងារចុងសប្តាហ៍ ក៏ដូចជាអតិថិជនមកលេងនៅចំការផ្ទាល់ ដើម្បីបានភ្លក្សទុរេននៅចំការធុរេន។
បន្ថែមពីនេះលោក​ក៏អំពាវនាដល់បងប្អូននៅស្រុកសំឡូតទាំងអស់ នាំគ្នាដាំដំណាំទុរេនទាំងអស់គ្នា ដើម្បីឱ្យមានជីវភាពល្អធូរធារ និងជួយលើកស្ទួយផលិផលក្នុងស្រុក រួមទាំងសេដ្ឋកិច្ចជាតិផងដែរ៕