(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានក្រើនរំលឹក អំពីការអនុវត្តកាតព្វកិច្ចដាក់របាយការណ៍ សម្រាប់អ្នកប្រកបអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អ្នកប្រកបអាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ និងអ្នកប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន។
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ថា «សូមក្រើនរំលឹកដល់ អ្នកឧកញ៉ា/ឧកញ៉ា/លោក/លោកស្រី/អ្នកនាង/កញ្ញា ជាម្ចាស់ ក្រុមហ៊ុន/សហគ្រាស/គម្រោង ដែលបានទទួល អាជ្ញាប័ណ្ណប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ និងអាជីវកម្មបញ្ចាំនិង/ឬអាជីវកម្មប្រាតិភោគដោយអនុប្បទាន ពី និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវធ្វើការបំពេញកាតព្វកិច្ចផ្តល់របាយការណ៍ឱ្យបាមត្រឹមត្រូវ និងទាន់ពេលវេលាដូចមានក្នុងសេចក្តីជូនដំណឹងនេះដូចខាងក្រោម»៕