(ហ្សឺណែវ)៖ ធនាគារស្វីស UBS គ្រោងនឹងកាត់បន្ថយការងារចំនួន ៣៥ ០០០កន្លែងនៅធនាគារ Credit Suisse ដែលស្មើច្រើនជាងពាក់កណ្តាលនៃចំនួនការងារសរុបរបស់ខ្លួនដែលជាផ្នែកមួយនៃចូលកាន់កាប់សង្គ្រោះបន្ទាន់ពីធនាគារគូប្រជែងកាលពីខែមីនា។ នេះបើយោងតាមកាសែត Channel News Asia។
កាសែត Channel News Asia បានរាយការណ៍ថា ធនាគារិក ពាណិជ្ជករ បុគ្គលិកគាំទ្រនៅក្នុងធនាគារវិនិយោគរបស់ក្រុមហ៊ុន Credit Suisse នៅទីក្រុងឡុងដ៍ ញូវយ៉ក និងប្រទេសផ្សេងទៀតនៅទ្វីបអាស៊ី ត្រូវបានរំពឹងថានឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការកាត់បន្ថយការងារនេះ។
ធនាគារ Credit Suisse មានបុគ្គលិកប្រហែល ៤៥ ០០០នាក់ មុនពេលធនាគារនេះជិតដួលរលំ។ អ្នកវិភាគបានព្រមានថា ការបាត់បង់ការងារដ៏ច្រើននេះទំនងជាដោយសារសកម្មភាពការងារជាន់គ្នានៅធនាគារធំទាំងពីរក្នុងពិភពលោកនេះ។
ធនាគារទាំពីរនេះរួមបញ្ចូលគ្នាមានបុគ្គលិកប្រហែល ១២០ ០០០នាក់នាក់នៅចុងឆ្នាំមុន ដោយមាន៣៧ ០០០នាក់នៅក្នុងប្រទេសស្វីស។ នេះបើយោងតាមកាសែត Channel News Asia៕