(ភ្នំពេញ)៖ លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្ធី និងជាទីប្រឹក្សាជាន់ខ្ពស់ សមាគមអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញធ្វើជាវាគ្មិនក្នុងវេទិកាតុមូល ស្តីពី «ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា។

ក្នុងឱកាសនោះលោកបណ្ឌិតបានចែករំលែកនូវទស្សនៈចំនួន ៧ចំណុច ដើម្បីចូលរួមជាធាតុចូល សម្រាប់ជួយដល់ការស្តារឡើងវិញ នូវវិស័យអចលនទ្រព្យកម្ពុជា។

ក្នុងចំណោមនោះ មានចំណុចសំខាន់មួយ លោកបណ្ឌិត តាន់ មុនីវណ្ណ បានស្នើដល់រាជរដ្ឋាភិបាលបង្កើតឱ្យមានផែនទីបង្ហាញផ្លូវ (Road Map) សម្រាប់អភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ដូចទៅនឹងវិស័យផ្សេងៗទៀត ដូចជាវិស័យកាត់ដេរ សំលៀកបំពាក់ វិស័យយានយន្ត និងអេឡិចត្រូនិកជាដើម៕

ខាងក្រោមនេះជាវីដេអូទាំងស្រុងនៃការលើកឡើងរបស់បណ្ឌិត តាន់ មុនីវណ្ណ ក្នុងវេទិកាតុមូលរបស់រាជបណ្ឌិត្យសភាកម្ពុជា៖