និយ័តករអាជីវកម្មអចលនវត្ថុ ប្រាប់ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នលើការទិញ-លក់ ជាមួយគម្រោងបុរីចំនួន៤ ដែលគ្មានអាជ្ញាបណ្ណ
21-06-2023 11:19
(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានចេញជូនដំណឹង ប្រាប់ឱ្យសាធារណជនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នក្នុងការទិញ-លក់/ជួល ចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍលំនៅឋាន ដែលគ្មានអាជ្ញាបណ្ណចំនួន ៤។
បុរីចំនួន៤ ដែលគ្មានអាជ្ញាបណ្ណ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំរួមមាន៖
១. បុរី ធីវី ស្តា ស្ថិតនៅសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ
២. បុរី ទ្រី គីម គួរស្រូវ ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ
៣. សំណង់ផ្ទះល្វែង អិលវី ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៤. បុរី THE ROYAL GARDEN ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕