(ភ្នំពេញ)៖ គម្រោងវិនិយោគថ្មីៗចំនួន ៦ថែមទៀត សរុបទុនវិនិយោគចំនួន ៤៥លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ត្រូវបានអនុម័តឲ្យដំណើរការ។
CDC បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- DRF-MART FA DAO JIA TRADING CO., LTD គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ១៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២៧កន្លែង។
២- ZHAO CHUNXIANG PROCESSING FACTORY CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃឈើដាំ (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៨.៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៨៣កន្លែង។
៣- GREAT ZHENXIN GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវបេតុង ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៦.៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៥៣៧កន្លែង។
៤- NIUENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូប និងវ៉ាលិសដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥.៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ៥៣០កន្លែង។
៥- LONG MARCH GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥.២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២ ៧២៣កន្លែង។
៦- TEAM INDUSTRIAL COMPANY LIMITED គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ (ថង់យួរ) និងដងវ៉ាលិសដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥.១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ០៧៦កន្លែង៕