(គូឡាឡាំពួរ)៖ ធនាគារកណ្តាលរបស់ប្រទេសម៉ាឡេស៊ីបានឱ្យដឹងកាលពីថ្ងៃទី៨ ខែមិថុនាថា ប្រទេសម៉ាឡេស៊ីត្រូវធ្វើកំណែទម្រង់រចនាសម្ព័ន្ធនានា ដើម្បីពង្រឹងចក្ខុវិស័យកំណើនសេដ្ឋកិច្ច និងលើកទឹកចិត្តឱ្យមានឱកាសវិនិយោគបន្ថែមទៀតក្នុងការជំរុញរូបិយប័ណ្ណរីងហ្គីត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោកស្រី Nor Shamsiah Mohd Yunus ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ីត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រខណៈថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រូបិយប័ណ្ណរីងហ្គីតបានស្ថិតនៅក្រោមសម្ពាធជាថ្មី ដែលបញ្ជាក់ពីតម្រូវការឱ្យមានដំណោះស្រាយរយៈពេលខ្លី»។
លោកស្រីបានមានប្រសាសន៍ថា៖ «កត្តានេះនឹងបង្កើនតម្រូវការប្រាក់រីងហ្គីត ហើយធ្វើឱ្យមានការឡើងថ្លៃសន្សឹមៗយូរអង្វែងបន្ថែមទៀត»។
រូបិយប័ណ្ណរីងហ្គីតបានធ្លាក់ចុះថ្លៃ ៤,៨ភាគរយរហូតមកដល់ពេលនេះក្នុងឆ្នាំនេះ ដែលជាការធ្លាក់ចុះប្រចាំឆ្នាំជាប់ៗគ្នាលើកទីបីរបស់ខ្លួន។
លោកស្រី Nor Shamsiah ក៏បាននិយាយផងដែរថា អតិផរណានៅតែខ្ពស់ ទោះបីជាសម្ពាធនៃការចំណាយកំពុងធ្លាក់ចុះក៏ដោយ ដែលមួយផ្នែកដោយសារតម្រូវការខ្លាំង៕