(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានសម្រេចលុបឈ្មោះគ្រឹះស្ថានឥណទានជនបទចំនួន ១០៤ចេញពីបញ្ជីរបស់ខ្លួន។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ។
មន្ត្រីធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា ការលុបចោលគ្រឹះស្ថានឥណទានជនបទទាំង ១០៤នេះ ដោយសារតែគ្រឹះស្ថានទាំងនោះមិនអាចបំពេញបាននូវបទបញ្ញត្តិដែលធនាគារជាតិនៃកម្ពុជាកំណត់៕
សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖