Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការនាំចេញផ្លែចេកស្រស់របស់កម្ពុជាទៅចិន នៅដើមឆ្នាំកើនឡើង (Video inside)

14-03-2023 15:48

(ភ្នំពេញ)៖ ការនាំចេញផ្លែចេកស្រស់ ក្នុងដើមឆ្នាំ២០២៣នេះ មានកំណើនល្អប្រសើរ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។

ជាក់ស្ដែងការនាំចេញផ្លែកចេកស្រស់ ក្នុងខែមករា មានជាង២ម៉ឺនតោន ហើយខែកុម្ភៈមានជិត ៦ម៉ឺនតោន ការកើនឡើងនេះ ដោយសារតែការដឹកជញ្ជូនធ្លាក់ចុះ បូកផ្សំនឹងការបើកសេដ្ឋកិច្ចឡើងវិញ របស់ប្រទេសចិន។

លោកឧកញ៉ា ហ៊ុន ឡាក់ អ្នកនាំចេញផ្លែចេកដ៏ល្បីឈ្មោះរបស់កម្ពុជា បានថ្លែងថា «ការនាំចេញផ្លែចេកស្រស់ សម្រាប់ឆ្នាំ ២០២៣នេះ មានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ជាក់ស្ដែងសម្រាប់ខែមករា ការនាំចេញផ្លែចេកស្រស់ ទៅកាន់ប្រទេសចិនមានចំនួន ២៨៩៤១តោន ចំណែកខែកុម្ភៈមានចំនួន ៥៩១៩៩តោន ដែលចំនួននេះឃើញថា មានកំណើនបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២»

លោកឧកញ៉ាបានបញ្ជាក់ថា កត្តាដែលធ្វើឲ្យការនាំចេញក្នុងឆ្នាំនេះ មានការកើនឡើងដោយសារតែឆ្នាំនេះ ប្រទេសចិនជាទីផ្សារធំរបស់កម្ពុជា បានបើកប្រទេសឡើងវិញ ធ្វើឲ្យដំណើរការចរាចរណ៍ លើទីផ្សារចាប់ផ្ដើមឡើងវិញ ជាកត្តាធ្វើឲ្យការនាំចេញផ្លែចេកកើនឡើង ម្យ៉ាងវិញទៀតដើមឆ្នាំនេះថ្លៃដើមនៃការដឹកជញ្ជូនបានថយចុះជាលំដាប់ ស្ទើរតែស្មើនឹងតម្លៃធម្មតា កត្តាទាំងនេះ ដែលធ្វើឲ្យការនាំចេញផ្លែចេកស្រស់កើនឡើង។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រយៈពេល១១ខែ ឆ្នាំ២០២២ កម្ពុជានាំចេញផ្លែចេកស្រស់ ទៅកាន់ទីផ្សារអន្តរជាតិ ចំនួន ៣៤៥,៤៧០តោន៕