(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុននាំចូលទំនិញ ប្រើប្រាស់វិញ្ញាបនបត្រដើមកំណើតទម្រង់អេឡិចត្រូនិច (e-Form D) សូមមកបំពេញកាតព្វកិច្ចពន្ធ និងអាករបន្ថែម ឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីថៃបានប្រកាសលុបចោលវិញ្ញាបនបត្រដើមកំណើត (e-Form D) នេះ។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុននាំចូលទំនិញ ប្រើប្រាស់វិញ្ញាបនបត្រដើមកំណើត e-Form D មកបំពេញកាតព្វកិច្ចពន្ធ និងអាករបន្ថែមតាមអត្រា MFN នៅតាមបណ្តាអង្គភាពគយ និងរដ្ឋាករ ដែលបំពេញបែបបទបញ្ចេញទំនិញទាំងនោះ ឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងធ្វើបច្ចុប្បន្នភាពជាប្រចាំ តាមការជូនដំណឹង របស់អាជ្ញាធរចេញវិញ្ញាបនបត្រដើម កំណើតទំនិញនៃប្រទេសថៃ។ វិញ្ញាបនបត្រដើមកំណើតទំនិញ ក្នុងបញ្ជីនេះពុំអាចប្រើប្រាស់ ដើម្បីស្នើសុំអត្រាពន្ធអនុគ្រោះ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ានបានឡើយ៕

សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាទាំងស្រុង៖