(ភ្នំពេញ)៖ លោក អៀង សុធារ៉ា ជាអាជីវករតាមបែបពុទ្ធសាសនា និងជាពាណិជល្បីឈ្មោះមួយរូប នៅក្នុងប្រទេសកម្ពុជា បានពន្យល់ពី «សង្គហធម៌» សម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុន ក្នុងសង្គម ឬក៏សម្រាប់បុគ្គល និងក្នុងក្រុមគ្រួសារ ដើម្បីឲ្យមានការរីកចម្រើន។

ក្នុងបទសម្ភាសន៍ ជាមួយអង្គភាពព័ត៌មាន Fresh News លោក អៀង សុធារ៉ា បានលើកឡើងថា «សង្គហធម៌» មកពីពាក្យ «សង្គហៈ»  ដែលប្រែថា សេចក្ដីសង្គ្រោះ ដូច្នេះ «សង្គហធម៌» មានន័យថា ធម៌សង្គ្រោះ ឬធម៌សម្រាប់សង្គ្រោះគ្នា សម្រាប់ជួយដោះទុក្ខធុរៈគ្នា ទៅវិញទៅមក។ 

លោកបានគូសបញ្ជាក់ថា ធម៌នេះ មានប្រយោជន៍ខ្លាំង ចំពោះបុគ្គលម្នាក់ៗ គឺនឹងទទួលបាននូវការរាប់អាន ស្រលាញ់ដោយស្មោះ ពីអ្នកដែលយើងជួយ និងជាធម៌មួយដែលអាចជួយគ្នា ឲ្យមានសាមគ្គីភាពក្នុងគ្រួសារ សាមគ្គីភាពនៅក្នុងក្រុមហ៊ុន សាមគ្គីភាពនៅក្នុងសង្គម ដែលធ្វើឲ្យមានសេចក្ដីរីកចម្រើន មានសេចក្ដីសុខ និងមានប្រយោជន៍ ទៅវិញទៅមកទាំងអស់គ្នា៕

ដើម្បីឲ្យយល់កាន់តែច្បាស់ សូមទស្សនាវីដេអូទាំងស្រុង នៅខាងក្រោមនេះ៖

<