(ហ្សាការតា)៖ ប្រទេសឥណ្ឌូនេស៊ីនឹងដំឡើងអត្រាពន្ធអាករសម្រាប់ផលិតផលថ្នាំជក់ជាមធ្យម ១០ភាគរយនៅឆ្នាំក្រោយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការជក់បារី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមឥណ្ឌូនេស៊ីលោក Sri Mulyani Indrawati បានឱ្យដឹនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា អត្រានេះនឹងត្រូវបានដំឡើង ១០ភាគរយម្តងទៀតនៅឆ្នាំ២០២៤។ លោកបានបន្ថែមថា ការកើនឡើងពន្ធកាន់តែខ្ពស់នឹងត្រូវធ្វើឡើងចំពោះបារីដែលប្រើផលិតដោយម៉ាស៊ីន។
ប្រទេសឥណ្ឌូនេស៊ីបានដំឡើងអត្រាពន្ធលើផលិតផលថ្នាំជក់ស្ទើរតែរៀងរាល់ឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីព្យាយាមកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃការជក់បារីក្នុងចំណោមយុវវ័យរបស់ខ្លួន។
យោងតាមរ៉យទ័រ អត្រាពន្ធប្រចាំឆ្នាំនេះខ្ពស់ជាងឆ្នាំមុនជាមធ្យម ១២ភាគរយ៕