(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រាប់រយៈពេល ១០ខែ កើនបាន១០.៦៧% ដែលមានបរិមាណសរុបចំនួន ៥០៩ ២៤៩តោន ដែលគិតជាទឹកប្រាក់មានចំនួន ៣២៣.៩០លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងរយៈពេល១០ ខែនៃឆ្នាំ ២០២២ ប្រទេសកម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទបាន ចំនួន ៥០៩ ២៤៩តោនទៅ កាន់គោលដៅចំនួន ៥៦ប្រទេស ដែលក្នុងនោះប្រទេសចិន និងតំបន់ស្វ័យតហុងកុង ម៉ាកាវ ចំនួន ២៣១ ៨៧៣ តោន ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុបចំនួន២៥ប្រទេស បានចំនួន ១៧៩ ០៧៣តោន ប្រទេសសមាជិកអាស៊ានចំនួន៤ប្រទេស បានចំនួន ៤៨ ២៥៣តោន និង ២៥ប្រទេសផ្សេងទៀតបានចំនួន ៥០ ០៥០តោន។

ប្រភេទអង្ករក្រអូបប្រណិតចំនួន ១៩០ ៧៩០តោន អង្ករសែនក្រអូបចំនួន ១៥៣ ៥៦១តោន អង្ករសគ្រាប់វែងចំនួន ១៤៤ ៦៧២ តោន អង្ករចំហុយ ១១ ៨១៥តោន អង្ករសរីរាង្គចំនួន ៨៣៨៨តោន និងអង្ករដំណើបចំនួន ។

ជាមួយគ្នានេះ ស្រូវចំនួន ២ ៤៤០ ១១២ តោនដែលមានតម្លៃប៉ាន់ស្មានប្រមាណចំនួនជា ៥៨៤.១៥លាន ដុល្លារសហរដ្ឋអាមេរិក ត្រូវបាននាំចេញវចេញ ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២២៕