(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា នឹងផ្តល់លេខអត្តសញ្ញាណវិនិយោគិនមិនគិតកម្រៃសេវា ដល់សាធារណជន ដើម្បីជាការចូលរួមអបអរសាទរ កម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First Stock» ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់និយ័តករមូលបត្រកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ។
តាមសេចក្តីជូនដំណឹងនេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ និយ័តករមូលបត្រកម្ពុជា នឹងមានរៀបចំកម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First Stock» ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអន ភ្នំពេញ។
ក្រុមហ៊ុនមូលបត្រ និងសារធារណជន អាចស្នើលេខអត្តសញ្ញាណវិនិយោគិន ដោយមិនគិតកម្រៃសេវាតាមប្រព័ន្ធអនឡាញ តាមរយៈគេហទំព័រ៖ http://id.serc.gov.kh.៕