(តូក្យូ)៖ ប្រធានអាកាសយានដ្ឋានអន្តរជាតិធំបំផុតរបស់ប្រទេសជប៉ុន បានឱ្យដឹងថា ជប៉ុនកំពុងមើលឃើញការកើនឡើងនៃចំនួនអ្នកធ្វើដំណើរចូលក្នុងប្រទេសចាប់តាំងពីមានការបន្ធូរបន្ថយការគ្រប់គ្រងព្រំដែនពីការទប់ស្កាត់ជំងឺកូវីដ-១៩ កាលពីសប្តាហ៍មុន ប៉ុន្តែការស្ទុះងើបឡើងវិញពេញលេញនឹងនៅតែពិបាករហូតទាល់តែចិនបើកចំហរប្រទេសឡើងវិញ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Akihiko Tamura នាយកប្រតិបត្តិអាកាសយានដ្ឋានអន្តរជាតិណារីតាថា ការកើនឡើងចំនួនភ្ញៀវទេសចរណ៍បរទេសមកកាន់ប្រទេសជប៉ុនតាមរយៈព្រលានយន្តហោះអន្តរជាតិធំបំផុតមួយនេះ គឺជាការបង្ហាញពីនិន្នាការកាន់តែទូលំទូលាយនេះ។
លោក Tamura បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដោយយោងលើការស្រាវជ្រារបស់ព្រលានយន្តហោះនេះថា ការមកដល់របស់ភ្ញៀងទេសចរបរទេសបានកើនឡើងប្រហែល ១០ពិន្ទុភាគរយដល់ប្រហែល ៣០ ភាគរយនៃកម្រិតមុនមានការរីករាលដាលជំងឺរាតត្បាត ចាប់តាំងពីប្រទេសជប៉ុនបានស្ដារការធ្វើដំណើរដោយមិនតម្រូវឱ្យមានទិដ្ឋាការឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសនៅថ្ងៃទី១១ ខែតុលា។
លោកមានប្រសាសន៍ថា៖ «ដើម្បីមើលឃើញកំណើនដល់កម្រិតឆ្នាំ២០១៩ វាមិនគ្រប់គ្រាន់ទេបើពឹងតែលើការបើកចំហរប្រទេសឡើងវិញរបស់ជប៉ុន។ ជាការពិតណាស់ ប្រទេសចិនត្រូវតែបើកចំហរដែរ បើមិនដូច្នេះទេវាមិនអាចទៅរួចទេ»។
លោក Tamura បាននិយាយថា ភ្ញៀវទេសចរចិនមានចំណែកដ៏ធំនៃអ្នកធ្វើដំណើរតាមព្រលានយន្តហោះណារីតារហូតដល់ពេលមានការបិទព្រំដែននៅឆ្នាំ២០២០៕