(សិង្ហបុរី)៖ កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើងក្នុងល្បឿនយឺតនៅត្រីមាសទី៣ ឆ្នាំនេះ ប៉ុន្តែជាអត្រាមួយដែលលើសពីការរំពឹងទុក។ នេះបើយោងតាមសេចក្តីរាយកាយការណ៍របស់កាសែត Channel News Asia។
កាសែត Channel News Asia បានរាយការណ៍ដោយយោងតាមតួលេខព្យាករដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) សិង្ហបុរីនៅថ្ងៃសុក្រថា ផលិតផលក្នុងស្រុកសរុបរបស់សិង្ហបុរីត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើតែ ៤,៤ភាគរយប៉ុណ្ណោះធៀបនឹងតួលេខដែលបានកែតម្រូវចំនួន ៤,៥ភាគរយក្នុងត្រីមាសទី២។
សេដ្ឋវិទូនានាដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារព័ត៌មានរ៉យទ័របានរំពឹងថា សេដ្ឋកិច្ចសិង្ហបុរីនឹងមានការកើនឡើង ៣,៤ភាគរយសម្រាប់ត្រីមាសទី៣ នេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើធៀបនឹងត្រីមាសទី២ វិញដែលត្រូវបានកែតម្រូវតាមរដូវកាល ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសសិង្ហបុរីបានកើនឡើង ១,៥ភាគរយ បន្ទាប់ពីបានធ្លាក់ចុះ ០,២ភាគរយនៅក្នុងត្រីមាសទីពីរឆ្នាំនេះ។
អាជ្ញាធរនានារបស់សិង្ហបុរីកាលពីខែសីហាបានទម្លាក់ការព្យាករពីកំណើនសេដ្ឋកិច្ចជាផ្លូវការសម្រាប់ឆ្នាំ២០២២ មកនៅចន្លោះពី ៣ ភាគរយទៅ ៤ ភាគរយ ដែលទម្លាក់ចុះពី ៣ ភាគរយទៅ ៥ ភាគរយដោយសារការធ្លាក់ចុះចក្ខុវិស័យធ្លាក់ចុះតម្រូវការនៅបរទេស។
វិស័យផលិតកម្មបានកើនឡើង ១,៥ភាគរយនៅត្រីមាសទី៣ ឆ្នាំ២៩២២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលយឺតជាងកំណើន ៥,៧ភាគរយដែលទទួលបាននៅក្នុងត្រីមាសទី២ ខណៈដែលវិស័យសំណង់បានកើនឡើង ៧,៨ភាគរយធៀបនឹងកំណើន ៤,៨ភាគរយនៅក្នុងត្រីមាសទី២។ នេះបើយោងតាមកាសែត Channel News Asia៕