(កូឡាឡាំពួរ)៖ រដ្ឋាភិបាលម៉ាឡេស៊ីបានឱ្យដឹងនៅថ្ងៃចន្ទថា ប្រទេសម៉ាឡេស៊ីនឹងបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញសត្វមាន់រស់ចាប់ពីថ្ងៃទី១១ ខែតុលាទៅ ដោយបន្តការនាំចេញមាន់ចំនួន ១,៨លានក្បាលក្នុងមួយខែបន្ទាប់ពីការហាមឃាត់បានបន្ធូរបន្ថយកង្វះផ្គត់ផ្គង់ក្នុងស្រុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ម៉ាឡេស៊ីផ្គត់ផ្គង់មាន់រស់ជាចម្បងទៅប្រទេសជិតខាងសិង្ហបុរី និងថៃ។ ប្រទេសនេះបានបញ្ឈប់ការនាំចេញក្នុងខែមិថុនារហូតដល់ការផលិតនិងតម្លៃមានស្ថិរភាព បន្ទាប់ពីកង្វះចំណីពិភពលោកកើតមានកាន់តែធ្ងន់ធ្ងរឡើងដោយសារសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនបានរំខានដល់ផលិតកម្ម។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឧស្សាហកម្មម្ហូបអាហារម៉ាឡេស៊ី លោក Ronald Kiandee បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរឹតបន្តឹងលើការចិញ្ចឹមមាន់រស់នឹងត្រូវបានបន្ធូរបន្ថយជាដំណាក់កាល ដោយចាប់ផ្តើមពីចំនួនពាក់កណ្តាលនៃការនាំចេញមាន់ចំនួន ៣,៦លានក្បាលក្នុងមួយ់ខែ។
ទោះយ៉ាងណាក៏ដោយ ការហាមប្រាមលើការនាំចេញមាន់ទាំងមូល មាន់កាប់រួច និងកូនមាន់អាយុមួយថ្ងៃនៅតែមានជាធរមានដដែល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕