(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្ដីជូនដំណឹងស្ដីពី ការបន្ថែមពេលវេលាចេញផ្សាយអត្រាប្តូរប្រាក់ផ្លូវការដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុន-សហគ្រាស និងសាធារណជន ចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២តទៅ។
យោងតាមសេចក្ដីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះបញ្ជាក់ថា «ដើម្បីជួយសម្រួលដល់ការចុះបញ្ជីកា និងការទូទាត់នានាឱ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព ធនាគារជាតិនៃកម្ពុជា នឹងបន្ថែមការចេញផ្សាយអត្រាប្តូរប្រាក់ផ្លូវការ នៅចុងថ្ងៃប្រតិបត្តិការ ដោយរក្សាការចេញផ្សាយអត្រាប្តូរប្រាក់ នាពេលព្រឹកដដែលចាប់ពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២តទៅ»។
សូមជម្រាបថា អត្រាប្តូរប្រាក់នាចុងថ្ងៃប្រតិបត្តិការ នឹងមានកម្រិតដូចគ្នានឹងអត្រាប្តូរប្រាក់នាពេលព្រឹកថ្ងៃបន្ទាប់ដោយសារអត្រាប្តូរប្រាក់ទាំងពីរនេះ ទទួលបានពីការគណនាចេញ ពីអត្រាមធ្យមថ្លឹងនៃអត្រាប្តូរប្រាក់ទីផ្សារអន្តរធនាគារដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដោះដូរនៅក្នុងថ្ងៃ នៅលើផ្លែតហ្វមធនាគារជាតិនៃកម្ពុជា (NBCP)៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាទាំងស្រុង៖