(ភ្នំពេញ)៖ ការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះហើយ។
អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹងក្រើ នរំលឹកចំនួ ន២លើករួចមកហើយ ដើម្បីអំពាវនាវឲ្យអ្នកជាប់ពន្ធ មកការប្រកាសបង់ពន្ធលើអចលនទ្រព្យ និងឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២។
ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសបង់ពន្ធ ឲ្យបានទាន់ពេលវេលាត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ឬតាមរយៈកម្មវិធី «GDT Taxpayer App» ដែលអាចទាញយកបានពី App Store ឬ Play Store។
អគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាក់ថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាស បង់ពន្ធទាន់ពេលវេលាកំណត់ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន៕