(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញលទ្ធផលនៃការដេញថ្លៃមូលបត្ររដ្ឋលើកទី១។
សេចក្ដីជូនដំណឹង របស់នាគារជាតិនៃកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញថា ការដេញថ្លៃនោះ មានគ្រឹះស្ថានចូលរួមចំនួន៨ បរិមាណចូលរួមដេញថ្លៃជោគជ័យសរុបមាន ៤១,៨០០ឯកតា និងអត្រាចំណូលដេញថ្លៃឈ្នះមាន ២.២ភាគរយ។
សូមជម្រាបថា ការដេញថ្លៃមូលបត្ររដ្ឋលើកដំបូងនេះ មានទំហំទឹកប្រាក់១០០ប៊ីលានរៀល ឬប្រមាណជិត២៥លានដុល្លារអាមេរិក ជាប្រភេទឥណប្រតិទាន១ឆ្នាំ ដោយក្នុងមួយបណ្ណមានតម្លៃ១លានរៀល ដែលការគិតអត្រាការប្រាក់នេះធ្វើឡើងរៀងរាល់ ៦ខែម្តង៕