(ប៉េកាំង)៖ ប្រទេសចិននឹងផ្តល់ប្រាក់កម្ចីពិសេសចំនួន ២០០ប៊ីលានយន់ (២៩,៣ប៊ីលានដុល្លារ) ដើម្បីធានាថា គម្រោងលំនៅឋានដែលជាប់គាំងត្រូវបានបញ្ចប់ការសាងសង់ និងប្រគល់ជូនអ្នកទិញ ដែលនេះគឺជាបង្កើនការគាំទ្រផ្នែកហិរញ្ញប្បទានសម្រាប់វិស័យអចលនទ្រព្យដែលកំពុងធ្លាក់ចុះរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទំហំនៃកម្មវិធីផ្តល់ប្រាក់កម្ចីនេះ ដែលត្រូវបានប្រកាសជាមួយនឹងព័ត៌មានលម្អិតតិចតួចដោយក្រសួងលំនៅឋាន ក្រសួងហិរញ្ញវត្ថុនិងធនាគារកណ្តាលរបស់ប្រទេសចិនកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុននឹងក្លាយជាការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតពីទីក្រុងប៉េកាំងដើម្បីទប់ទល់នឹងវិបត្តិអចលនទ្រព្យដែលត្រូវបានគេមើលដែលបានបង្កឱ្យផ្ទះធ្លាក់ថ្លៃ និងធ្លាក់ចុះការលក់អចលនទ្រព្យ។

ជនជាតិចិនវណ្ណៈកណ្តាលរាប់សែនគ្រួសារបានជាប់គាំងបន្ទាប់ពីបានបង់ប្រាក់រំលស់ទិញផ្ទះ និងខ្ចីប្រាក់ពីធនាគារសម្រាប់ទិញអចលនទ្រព្យដែលក្រុមហ៊ុនអភិវឌ្ឍន៍ដែលខ្វះខាតសាច់ប្រាក់ ហើយឥឡូវនេះកំពុងតស៊ូដើម្បីបញ្ចប់គម្រោងអភិវឌ្ឍន៍របស់ខ្លួន។ អ្នកទិញផ្ទះមួយចំនួនបានចាប់ផ្តើមធ្វើពហិការមិនបង់ប្រាក់រំលស់ ដែលជាការគម្រាមកំហែងដល់ស្ថិរភាពសង្គមក្នុងអំឡុងពេលដែលមានភាពរសើបផ្នែកនយោបាយចំពោះការផ្លាស់ប្តូរមេដឹកនាំរបស់បក្សកុម្មុយនិស្តចិននៅចុងឆ្នាំនេះ។

អ្នកដែលបានដឹងពីបញ្ហានេះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ដោយសុំមិនបញ្ចេញឈ្មោះថា ធនាគារកណ្តាលចិន និងក្រសួងហិរញ្ញវត្ថុចិននឹងចាក់បញ្ចូលប្រាក់តាមរយៈធនាគារគោលនយោបាយនានាដូចជា ធនាគារអភិវឌ្ឍន៍ចិន និងធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិន។

កម្ចីពិសេសនេះនឹងត្រូវបានប្រើសម្រាប់តែផ្ទះណាដែលបានលក់រួចហើយប៉ុន្តែមិនទាន់បញ្ចប់ការសាង៕