(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖

១៖ លោក ចូ បៃដិន ព្រមានពីការរាតត្បាតរបស់ Omicron ចំពោះមុខរដូវរងា

 

២៖ ព្រឹទ្ធសភាអាមេរិក ទទួលស្គាល់ការតែងតាំងលោក Nicholas Burns ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសចិន

 

៣៖ ប្រជាជនរាប់រយនាក់ភៀសខ្លួនពីមីយ៉ាន់ម៉ាទៅថៃ បន្ទាប់ពីកងកម្លាំងយោធាមីយ៉ាន់ម៉ា ប្រយុទ្ធគ្នាជាមួយកងទ័ពជនជាតិភាគតិច

 

៤៖ អគ្គិភ័យកើតឡើងក្នុងទីក្រុង Osaka របស់ជប៉ុន, មនុស្ស ២៧នាក់ទំនងជាបាត់បង់ជីវិត

 

៥៖ ក្នុងឱកាសខួបគម្រប់ «១០ឆ្នាំ» នៃមរណភាពលោក គីម ជុងអ៊ីល, កូរ៉េខាងជើងជំរុញឲ្យមាន «ការជឿទុកចិត្តទាំងស្រុង» ចំពោះលោក គីម ជុងអ៊ុន

 

៦៖ បេសកជនប្រចាំ UN របស់អតីតរដ្ឋាភិបាលអាហ្វហ្កានីស្ថាន សម្រេចចិត្តលាលែងចេញពីតំណែង