(ប៉េកាំង)៖ ថ្ងៃទី១៥ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនាជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ីតាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង។ លោក Xi Jinping បានលើកឡើងថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានធ្វើកិច្ចជំនួបតាមប្រព័ន្ធវីដេអូជាលើកទី២ នៅឆ្នាំ២០២១ ជាមួយនឹង លោកប្រធានាធិបតី ហើយនេះក៏ជាកិច្ចជំនួបលើកទី៣៧ រវាងខ្ញុំ និងលោកផងដែររាប់ចាប់ពីឆ្នាំ២០១៣មក»

បច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មសកល និងជំងឺ COVID-19 ប្រចាំសតវត្សរ៍បានជះឥទ្ធិពលទៅវិញទៅមក។ ទំនាក់ទំនងរវាងចិន និងរុស្ស៊ីបានធន់នឹង បញ្ហាប្រឈមគ្រប់បែបយ៉ាងនិងបង្ហាញពីភាពរឹងមាំនិងរស់រវើកថ្មីៗ។ ខែកញ្ញា ឆ្នាំ២០២១ ខ្ញុំបានលើកឡើងពីគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកលនៅក្នុង មហាសន្និបាត អង្គការសហប្រជាជាតិលើកទី៧៦។

ប្រការនេះគឺភាគីចិនផ្តោតសំខាន់ជាពិសេស ទៅលើបញ្ហាប្រឈមខាងទីផ្សារដែលប្រទេសទីផ្សារងើបថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍កំពុងប្រឈមុខ ក្នុងន័យផ្តល់ ផលិតផលជាសាធារណៈជាសាកលមួយផ្សេងទៀតសម្រាប់ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ។ ប្រទេស ចិន រីករាយក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីរុស្ស៊ី ដើរតួនាទីក្នុងការកែលម្អអភិបាលកិច្ចសកល និងជំរុញកិច្ចការអភិវឌ្ឍន៍ជាសកល៕