(ប៉េកាំង)៖ សភាពាណិជ្ជកម្មអាមេរិកនៅប្រទេសចិន (AmCham China) បានឱ្យដឹងថា កម្មវិធីធ្វើដំណើររហ័សរវាងអាមេរិក-ចិន ត្រូវបានអនុម័តដោយអាជ្ញាធរចិនដែលពាក់ព័ន្ធរួចហើយ និងកំពុងធ្វើការងារលើការអនុវត្តកម្មវិធីនេះនៅដើមឆ្នាំក្រោយ។ នេះបើយោងតាមកាសែត Global Times។

ការវិត្ដនេះកើតមានឡើងស្របតាមការព្រមព្រៀងគ្នាដែលសម្រេចបានដោយថ្នាក់ដឹកនាំរបស់ប្រទេសនេះនៅក្នុងកិច្ចប្រជុំកំពូលកាលពីខែមុន។

AmCham China បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្ញើទៅកាន់កាសែត Global Times ថា៖ «ឥឡូវនេះ យើងកំពុងធ្វើការងារជាមួយការិយាល័យកិច្ចការបរទេស (FAO) ក្នុងស្រុកផ្សេងៗនៅតាមទីតាំងមូលដ្ឋានរបស់សមាជិកយើង និងធ្វើការងារលើការបញ្ចប់ព័ត៌មានលម្អិតអំពីលិខិតអញ្ជើញ និងទិដ្ឋាការ»

AmCham China បានបន្ថែមថា គោលដៅគឺដើម្បីធ្វើឱ្យកម្មវិធីនេះដំណើរការឱ្យបាននៅដើមឆ្នាំ២០២២។

ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាមេរិក និងចិននៅខែវិច្ឆិកា ប្រទេសចិនបានព្រមព្រៀងលើកកម្ពស់កម្មវិធីរៀបចំការធ្វើដំណើររហ័សដើម្បីឱ្យកាន់តែមានភាពងាយស្រួលសម្រាប់សហគមន៍ធុរកិច្ចអាមេរិក ដើម្បីធ្វើដំណើរទៅកាន់ប្រទេសចិន ដែលជំរុញឱ្យមានការឆ្លើយតបវិជ្ជមានពីសហគមន៍ធុរកិច្ចអាមេរិក។

ក្រុមហ៊ុនដឹកជញ្ជូនទំនិញ FedEx Corp told របស់អាមេរិក បានប្រាប់កាសែត Global Times នៅថ្ងៃពុធថា៖ «យើងស្វាគមន៍កម្មវិធីធ្វើដំណើររហ័សអាមេរិក-ចិន។ យើងជឿជាក់ថា ផែនការនេះនឹងជួយស្តារលំហូរប្រក្រតី និងដោះដូរបុគ្គលិកធុរកិច្ចរវាងចិន និងអាមេរិកក្នុងអំឡុងពេលរាតត្បាតជំងឺនេះ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដោះដូរសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀតទៀតរវាងប្រទេសទាំងពីរ»

គោលបំណងរបស់កម្មវិធីធ្វើដំណើររហ័សនេះគឺដើម្បីផ្តល់បណ្តាញកាន់តែមានប្រសិទ្ធភាព ដែលអាចព្យាករបាន និងប្រកបដោយការទុកចិត្តដល់មន្ត្រីក្រុមហ៊ុនអាមេរិកសំខាន់ៗ បុគ្គលិកបច្ចេកទេស និងសមាជិកគ្រួសារក្នុងបន្ទុករបស់ពួកគេដើម្បីធ្វើដំណើរទៅកាន់ប្រទេសចិន៕ នេះបើយោងតាមកាសែត Global Times៕