(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២១នេះ ធនាគារ អេស៊ីលីដា រកចំណូលសរុបបានជាង៣១២លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ សរុបចំនួន ជាង២៨០លានដុល្លារ កើនឡើងប្រមាណ១១%។ នេះបើតាមរបាយការណ៍ របស់ធនាគារ អេស៊ីលីដា។

របាយការណ៍បានបន្ថែមទៀតថា ចំពោះប្រាក់ចំណេញវិញ រយៈពេល៩ខែ ឆ្នាំ២០២១ ធនាគារ អេស៊ីលីដា ចំណេញបានចំនួន១២០,១២២,០៧៤ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ ចំនួន៩៨,៣៥៦,៤៤៣ដុល្លារ កើនឡើង២២ភាគរយ។

គូសបញ្ជាក់ថា នៅក្នុងអំឡុងត្រីមាស៣នេះ ធនាគារសម្រេចបាន នូវលទ្ធផលជាវិជ្ជមានដូចខាងក្រោម៖

* គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ធនាគារ អេស៊ីលីដា មានប្រាក់បញ្ញើសរុប បានកើនឡើងចំនួន ៨២៧.៩៨លានដុល្លារអាមេរិក ហើយសមតុល្យឥណទានសរុប បានកើនឡើងចំនួន ៥៣២.០៩លានដុល្លារអាមេរិក បើធៀបនឹងដំណាច់ឆ្នាំ២០២០។

* ប្រសិនបើធៀបនឹងដំណាច់ខែកញ្ញា ឆ្នាំ២០២០ ប្រាក់បញ្ញើសរុប និងសមតុល្យឥណទានសរុប បានកើនឡើងចំនួន ៩១៣.២១ លានដុល្លារអាមេរិក (២០.១៨%) និង ៨៩៤.៧៣លានដុល្លារអាមេរិក (២១.៥៩%) តាមលំដាប់៕