(កំពង់ស្ពឺ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ក្រោមទុនវិនិយោគ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាច្រើនរយកន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន SD JINDA GARMENT (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ។

ក្រុមហ៊ុននេះ មានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភត្ត ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៣៤កន្លែង៕