(ភ្នំពេញ)៖ អ្នកស្រី គង់ សុត្រាវី ជាម្ចាស់សម្អាងការ «ម្កុដមាសខ្មែរសម្អាងការ» បានថ្លែងឲ្យដឹងថា ព្រឹត្តិការណ៍ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ មហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរលើកទី១៩ និងការបង្ហាញម៉ូតសម្លៀកបំពាក់ ប្រពៃណីលើកទី១៨ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ គឺជាព្រឹត្តិការណ៍មួយ ជួយជម្រុញឲ្យវិស័យសម្លៀកបំពាក់ខ្មែរបុរាណ មានសន្ទុះរីកចម្រើន និងសុះសាយកាន់តែខ្លាំង ជាពិសេសអ្នកដែលកំពុងធ្វើការងារក្នុងវិស័យនេះ កាន់តែមានការប្រកួតប្រជែងច្នៃម៉ូដថ្មីៗ ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញថា កូនខ្មែរជំនាន់ក្រោយក៏មានស្នាដៃ និងទេពកោលសល្យមិនធម្មតា ដើម្បីបង្ហាញឲ្យអន្តរជាតិបានស្គាល់ កាន់តែច្បាស់។
លោកស្រីម្ចាស់សម្អាងការ បានបន្តទៀតថា ព្រឹត្តិការណ៍តាំងពិព័រណ៍នេះ គឺជាសញ្ញាដ៏ល្អមួយ ក្នុងគោលបំណងជួយដល់យុវជន និងប្រជាពលរដ្ឋ ឲ្យចូលរួម ថែរក្សាវប្បធម៌ជាអត្តសញ្ញាណជាតិ ឲ្យបានគង់វង្ស និងអនុញ្ញាតឲ្យអ្នកប្រកបរបរនេះ មានឱកាសទាញយកប្រយោជន៍ ពីវប្បធម៌ប្រពៃណី និងម្ហូបអាហារខ្មែរ ដែលបានបង្ហាញនៅថ្ងៃនេះ។ ព្រឹត្តិការណ៍ពិព័រណ៍ ដែលមានរយៈពេល២ថ្ងៃ នៅសាលពិព័រណ៍កោះពេជ្រនេះ សម្រាប់សំអាងការ «ម្កុដមាសខ្មែរ» បានដាក់បង្ហាញជូនដល់ភ្ញៀវទស្សនា នូវម៉ូដសម្លៀកបំពាក់ប្លែកៗ ដែលបានផលិតចេញពីការច្នៃម៉ូដ ដោយក្រុមរចនាម៉ូដ Khmer Design ដែលបានច្នៃឡើងពីសរសៃសូត្រខ្មែរ ប្រកបដោយគុណភាពខ្ពស់ និងល្អឥតខ្ចោះ។
លោកស្រីបានបន្តទៀតថា ការរចនាម៉ូដរបស់ក្រុមហ៊ុន Khmer Design ដែលបានសហការជាមួយសំអាងការ «ម្កុដមាសខ្មែរ» នៅពេលនេះ បានធ្វើឡើងឲ្យការផ្ចិតផ្ចង់ជាទីបំផុត និងបានសិក្សាស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីបានចេញជារូបរាងស្អាតៗ និងល្អឯក ដោយមិនចម្លងពីស្នាដៃរបស់អ្នកណា ឬប្រទេសណាមួយឡើយ ព្រោះតែកូនខ្មែរក៏មានសមត្ថភាព មិនអន់នោះដែរ។
អ្នកស្រី គង់ សុត្រាវី ជាម្ចាស់សម្អាងការ «ម្កុដមាសខ្មែរសម្អាងការ» បានថ្លែងបន្តឲ្យដឹងថា ក្រៅពីម៉ូតសម្លៀកបំពាក់ស្អាតប្លែកហើយ អតិថិជនអាច ធ្វើតេស្តផាត់មុខមុនថ្ងៃអាពាហ៍ពិពាហ៍ ដោយឥតគិតថ្លៃ។ រឹតតែពិសេសទៅទៀតនោះ នៅក្នុងថ្ងៃមង្គលការរបស់កូនកំឡោះ កូនក្រមុំ គឺគ្រឿងអលង្ការដែលបំពាក់លើខ្លួនប្រាណ ធ្វើពី ផ្លាទីន មាស និងពេជ្រសុទ្ធតែម្ដង សំរាប់កូនក្រមុំក្នុងថ្ងៃពិសេស ជាមួយនឹងកញ្ចប់តម្លៃដ៏សម្យរម្យ មិនធ្លាប់មាន។
ម្យ៉ាងវិញទៀត ដើម្បីអបអរព្រឹត្តិការណ៍ពិព័រណ៍ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ម្ចាស់សម្អាងការដដែលបានបញ្ជាក់ថា រាល់ការកក់២ថ្ងៃនេះ នឹងទទួលបានការបញ្ចុះតម្លៃ ១៥ភាគរយ ក្នុងនោះគ្រប់កញ្ចប់ដែលលោកអ្នកបានជាវ កូនក្រមុំសុទ្ធតែអាចធ្វើការកុម្ម៉ង់ ជ្រើសរើសសម្លៀកបំពាក់ថ្មីៗ ទៅតាមការចង់បាន របស់អតិថិជន។ សម្អាងការ «ម្កុដមាសខ្មែរសម្អាងការ» មានអាស័យដ្ឋាន ក្នុងផ្ទះវីឡា លេខ១០A ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ឬអាចទាក់ទងតាមលេខទូស័ព្ទ ០១២ ៧៧៦ ១៥១,០៩៨ ៧៧៦ ១៥១, ០១០ ៥០ ២០ ៥០។
សូមបញ្ជាក់ថា លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ដែលលោកស្រីបានអញ្ជើញជាតំណាង សម្ដេចតេជោ ហ៊ុន សែន ចូលរួមក្នុងពិធី សម្ពោធបើកពិពរណ៍ អាពាហ៍ពិពាហ៍លើកទី៥ មហោស្រពសិល្បៈដណ្ដាំស្លម្ហូប អាហារខ្មែរលើកទី១៩ និងការបង្ហាញម៉ូតសម្លៀកបំពាក់ ប្រពៃណីលើកទី១៨ នៅមជ្ឈមណ្ឌលសន្និបាទ និងពិពរណ៍កោះពេជ្រ បានថ្លែងបន្តទៀតថា ព្រឹត្តិការណ៍នេះ ជួយពង្រឹងសមត្ថភាពសិល្បៈ ផ្លាស់ប្តូរ បទពិសោធន៍ និងលើកកម្ពស់គុណភាពផលិតផលវប្បធម៌ ដើម្បីឈានទៅសហការ និងប្រកួត ប្រជែងជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ដោយទាញយកអត្ថប្រយោជន៍ ពីវិស័យវប្បធម៌នេះ ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសេចក្តីត្រូវការរបស់មហាជន។
លោកស្រី ម៉ែន សំអន បានចាត់ទុកថា ការរៀបចំពិព័រណ៍ និងមហោស្រពសិល្បៈនាពេលនេះ ជាព្រឹត្តិការណ៍វប្បធម៌ដ៏មានសារៈសំខាន់ ដែលរួមវិភាគទាន ដោយផ្ទាល់ដល់ការអភិរក្ស ផ្សព្វផ្សាយ និងលើកស្ទួយតម្លៃនៃបេតិកភណ្ឌវប្បធម៌ជាតិ ឲ្យកាន់តែរីកចម្រើន ក្នុងក្របខណ្ឌ នៃកិច្ច សហការល្អ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន អង្គការមហាជន សហគមន៍ និងសប្បុរសជននានា ដែលជាដៃគូរអភិវឌ្ឍន៍ ក្នុងការប្រមែប្រមូលពូនផ្ដុំការចូលរួម ស្របតាមគោលការណ៍ «រដ្ឋជាអ្នកគ្រប់ គ្រង គាំពារ ដៃគូឯកជនជាអ្នកអនុវត្ត»៕
ម្ចាស់សំអាងការ «មកុដមាសខ្មែរ» ចាត់ទុកព្រឹត្តិ្កការណ៍ «ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥» ជាសញ្ញាដ៏ល្អ សម្រាប់វិស័យសម្លៀកបំពាក់បុរាណ ពិសេសទេពកោសល្យ នៃការច្នៃម៉ូត របស់កូនខ្មែរ!
(ភ្នំពេញ)៖ អ្នកស្រី គង់ សុត្រាវី ជាម្ចាស់សម្អាងការ «ម្កុដមាសខ្មែរសម្អាងការ» បានថ្លែងឲ្យដឹងថា ព្រឹត្តិការណ៍ ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី៥ មហោស្រពសិល្បៈដណ្ដាំស្លម្ហូបអាហារខ្មែរលើកទី១៩ និងការបង្ហាញម៉ូតសម្លៀកបំពាក់ ប្រពៃណីលើកទី១៨ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ គឺជាព្រឹត្តិការណ៍មួយ ជួយជម្រុញឲ្យវិស័យសម្លៀកបំពាក់ខ្មែរបុរាណ មានសន្ទុះរីកចម្រើន និងសុះសាយកាន់តែខ្លាំង ជាពិសេសអ្នកដែលកំពុងធ្វើការងារក្នុងវិស័យនេះ កាន់តែមានការប្រកួតប្រជែងច្នៃម៉ូដថ្មីៗ ដើម្បីឆ្លុះបញ្ចាំងឲ្យឃើញថា កូនខ្មែរជំនាន់ក្រោយក៏មានស្នាដៃ និងទេពកោលសល្យមិនធម្មតា ដើម្បីបង្ហាញឲ្យអន្តរជាតិបានស្គាល់ កាន់តែច្បាស់។
លោកស្រីម្ចាស់សម្អាងការ បានបន្តទៀតថា ព្រឹត្តិការណ៍តាំងពិព័រណ៍នេះ គឺជាសញ្ញាដ៏ល្អមួយ ក្នុងគោលបំណងជួយដល់យុវជន និងប្រជាពលរដ្ឋ ឲ្យចូលរួម ថែរក្សាវប្បធម៌ជាអត្តសញ្ញាណជាតិ ឲ្យបានគង់វង្ស និងអនុញ្ញាតឲ្យអ្នកប្រកបរបរនេះ មានឱកាសទាញយកប្រយោជន៍ ពីវប្បធម៌ប្រពៃណី និងម្ហូបអាហារខ្មែរ ដែលបានបង្ហាញនៅថ្ងៃនេះ។ ព្រឹត្តិការណ៍ពិព័រណ៍ ដែលមានរយៈពេល២ថ្ងៃ នៅសាលពិព័រណ៍កោះពេជ្រនេះ សម្រាប់សំអាងការ «មកុដមាសខ្មែរ» បានដាក់បង្ហាញជូនដល់ភ្ញៀវទស្សនា នូវម៉ូដសម្លៀកបំពាក់ប្លែកៗ ដែលបានផលិតចេញពីការច្នៃម៉ូដ ដោយក្រុមរចនាម៉ូដ Khmer Design ដែលបានច្នៃឡើងពីសរសៃសូត្រខ្មែរ ប្រកបដោយគុណភាពខ្ពស់ និងល្អឥតខ្ចោះ។
លោកស្រីបានបន្តទៀតថា ការរចនាម៉ូដរបស់ក្រុមហ៊ុន Khmer Design ដែលបានសហការជាមួយសំអាងការ «មកុដមាសខ្មែរ» នៅពេលនេះ បានធ្វើឡើងឲ្យការផ្ចិតផ្ចង់ជាទីបំផុត និងបានសិក្សាស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ដើម្បីបានចេញជារូបរាងស្អាតៗ និងល្អឯក ដោយមិនចម្លងពីស្នាដៃរបស់អ្នកណា ឬប្រទេសណាមួយឡើយ ព្រោះតែកូនខ្មែរក៏មានសមត្ថភាព មិនអន់នោះដែរ។
អ្នកស្រី គង់ សុត្រាវី ជាម្ចាស់សម្អាងការ «ម្កុដមាសខ្មែរសម្អាងការ» បានថ្លែងបន្តឲ្យដឹងថា ក្រៅពីម៉ូតសម្លៀកបំពាក់ស្អាតប្លែកហើយ អតិថិជនអាច ធ្វើតេស្តផាត់មុខមុនថ្ងៃអាពាហ៍ពិពាហ៍ ដោយឥតគិតថ្លៃ។ រឹតតែពិសេសទៅទៀតនោះ នៅក្នុងថ្ងៃមង្គលការរបស់កូនកំឡោះ កូនក្រមុំ គឺគ្រឿងអលង្ការដែលបំពាក់លើខ្លួនប្រាណ ធ្វើពី ផ្លាទីន មាស និងពេជ្រសុទ្ធតែម្ដង សំរាប់កូនក្រមុំក្នុងថ្ងៃពិសេស ជាមួយនឹងកញ្ចប់តម្លៃដ៏សម្យរម្យ មិនធ្លាប់មាន។
ម្យ៉ាងវិញទៀត ដើម្បីអបអរព្រឹត្តិការណ៍ពិព័រណ៍ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ម្ចាស់សម្អាងការដដែលបានបញ្ជាក់ថា រាល់ការកក់២ថ្ងៃនេះ នឹងទទួលបានការបញ្ចុះតម្លៃ ១៥ភាគរយ ក្នុងនោះគ្រប់កញ្ចប់ដែលលោកអ្នកបានជាវ កូនក្រមុំសុទ្ធតែអាចធ្វើការកុម្ម៉ង់ ជ្រើសរើសសម្លៀកបំពាក់ថ្មីៗ ទៅតាមការចង់បាន របស់អតិថិជន។
សម្អាងការ «ម្កុដមាសខ្មែរសម្អាងការ» មានអាស័យដ្ឋាន ក្នុងផ្ទះវីឡា លេខ១០A ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ឬអាចទាក់ទងតាមលេខទូស័ព្ទ ០១២ ៧៧៦ ១៥១,០៩៨ ៧៧៦ ១៥១, ០១០ ៥០ ២០ ៥០។