(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជូន នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ចំនួន៣រូប ជាអគ្គស្នងការរងនគរបាលជាតិ។
នាយនគរបាលថ្នាក់ឧត្តមសេនីយ៍៣រូប ដែលត្រូវបានតែងតាំងជា អគ្គស្នងការរងនគរបាលជាតិនោះ រួមមាន៖ ទី១៖ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា, ទី២៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន និងទី៣៖លោកឧត្តមសេនីយ៍ឯក តេន សួន។
ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បច្ចុប្បន្នជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បច្ចុប្បន្នជាប្រធានសេនាធិការ និងលោកឧត្តមសេនីយ៍ឯក តេន សួន បច្ចុប្បន្នជាប្រធាននាយកដ្ឋាននករបាលការពារព្រំដែនទឹក។
សូមជម្រាបថា អគ្គស្នងការរងនគរបាលជាតិ បច្ចុប្បន្ននេះមានចំនួន១៧រូប បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន តែងតាំងអគ្គស្នងការរង៣រូបបន្ថែមទៀតនោះ គឺអគ្គស្នងការរង មានសរុបចំនួន២០នាក់៕