(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី៣១ ខែសីហា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះ​បើ​ចង់​ដឹង​ថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ ​សូម​ទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ គ្រោះ​ទឹកជំនន់​កើតឡើង​នៅ​ភាគខាងជើង​ប្រទេសឡាវ និងផ្តាច់​ជីវិត​មនុស្ស​០៦នាក់។

២៖ ព្រះមហាក្សត្រ​ម៉ាឡេស៊ី សម្រេចព្រះទ័យ​លុបចោលពិធីចំរើន​ព្រះជន្ម​ទ្រង់ និងវេថវិកា​ជូនមូលនិធិរដ្ឋាភិបាល​វិញ។

៣៖ លោក ដូណាល់ ត្រាំ ប្រាប់​ក្រសួងយុត្តធម៌ និង FBI ត្រូវធ្វើ​ការងារ​ឲ្យល្អ បើមិន​ដូច្នោះទេលោក​នឹងលូកដៃ​ ចូលដោះស្រាយ​បញ្ហា។​

៤៖អ៉ីស្រាអែល​អះអាងថា មីស៊ីលថ្មីដែលខ្លួន​ត្រៀមផលិត «អាចកម្ទេច​សត្រូវទាំងអស់ នៅគ្រប់ទីតាំងក្នុង​តំបន់​មជ្ឈិមបូព៌ា។

៥៖ កូរ៉េខាងត្បូង​ ត្រៀមចេញបម្រាមហាមសិស្សសាលាផឹក​កាហ្វេ ព្រោះនាំ​ឲ្យប៉ះពាល់​សុខភាព។

៦៖ ​ប្រទេស​វៀតណាមបើកភ្លើងខៀវ ស្វាគមន៍ការប្រណាំង​រថយន្ត​អន្តរជាតិ F1 នៅទីក្រុងហាណូយ។

៧៖ ធ្លាក់យន្តហោះស៊ីវិល​នៅមូលដ្ឋានទ័ព​សហរដ្ឋអាមេរិក បណ្តាល​ឲ្យមនុស្ស​០៤នាក់ស្លាប់។