(ភ្នំពេញ)៖ តៃវ៉ាន់ មានការរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យអប់រំផងដែរ ក៏កាន់តែរីកចម្រើនយ៉ាងខ្លាំង ដែលមាននិស្សិតអន្តរជាតិជាច្រើនប្រទេស ទៅសិក្សានៅទីនេះ។

នៅក្នុងឆ្នាំ២០១៨នេះ គឺជាឱកាសមួយល្អ ដែលមានសាកលវិទ្យាល័យចំនួន២ ទទួលជ្រើសរើសនិស្សិតកម្ពុជា ឱ្យទៅសិក្សា និងធ្វើការនៅទីនោះ គឺសាកលវិទ្យាល័យ Chienkuo Technology University (CTU) និងសាកលវិទ្យាល័យ TransWorld University ។

Chienkuo Technology University ជ្រើសរើសនិស្សិតទៅសិក្សាផ្នែក Electrical Engineering, ហើយសាកលវិទ្យាល័យធំមួយនេះ បង្កើតឡើងនៅឆ្នាំ១៩៦៥ ត្រូវការជ្រើសរើសនិស្សិតកម្ពុជាចំនួន៤០នាក់ ជាមួយនឹងការផ្តល់ការសិក្សាឥតគិតថ្លៃ សម្រាប់ឆ្នាំទី១ (២ឆមាស) សម្រាប់ផ្នែក Electrical Engineering ដែលរួមមាន ជំនាញជាច្រើននៅក្នុងផ្នែកនេះ ដូចជា៖ Robot, អេឡិចត្រូនិក, រចនាឧបករណ៍អេឡិចត្រូនិកស៊ីវិល, ប្រព័ន្ធថាពលអគ្គិសនី និងផ្តល់លទ្ធភាពក្នុងការវិភាគ និងថែរក្សាឧបករណ៍អេឡិចត្រូនិច ក៏ដូចជាការរចនា និងប្រើប្រាស់ផលិតផលអគ្គិសនីផ្សេងៗ។

សាកលវិទ្យាល័យ TransWorld University ជ្រើសរើសនិស្សិតទៅសិក្សាផ្នែក Fashion Styling & Design, ហើយជាសាកលវិទ្យាល័យធំមួយនេះ បង្កើតឡើងនៅឆ្នាំ១៩៩២ ដែលមានទីតាំងនៅក្នុងទីក្រុង Douliu នៅស្រុក Yunlin ត្រូវការជ្រើសរើសនិស្សិតភេទស្រីចំនួន៤០នាក់ ក្នុងការរៀបចំកម្មវិធី ពិសេសមួយជាមួយនឹងក្រុមហ៊ុនឯកជន នៅទីនោះជាអ្នកបង់ថ្លៃសិក្សាជូន ហើយនិស្សិតត្រូវចុះកម្មសិក្សាជាមួយក្រុមហ៊ុនហ្នឹង ដើម្បីកាត់កងថ្លៃសិក្សាមួយផ្នែក ហើយមួយផ្នែកទៀត ដែលលើសប្រគល់ជូននិស្សិត (មានតារាងលម្អិត) និងការរចនារូបភាព ដើម្បីក្លាយជាអ្នករចនាម៉ូដដ៏ជំនាញ។

លក្ខខណ្ឌនៃការជ្រើសរើស៖
*សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BAC II) ឬនិស្សិតកំពុងសិក្សា នៅតាមសាកលវិទ្យាល័យនានា
*ការចេញដំណើរ អំឡុងខែកញ្ញា ឬតុលា ឆ្នាំ២០១៨ខាងមុខនេះ (អាស្រ័យលើការរៀបចំឯកសារ)
*ទៅសិក្សាបរិញ្ញាបត្រនៅតៃវ៉ាន់ បានរៀនផង និងបានការងារធ្វើផង
*ទទួលបានសញ្ញាបត្រពីរ ក្នុងពេលតែមួយ (Taiwan និង IIC)
*ធ្វើការបានលុយ អាចផ្គត់ផ្គង់ការសិក្សា និងការរស់នៅទីនោះបាន
*ទទួលបានបទពិសោធន៍ និងវប្បធម៌ការងារល្អៗ
*បានចេះភាសាចិនច្បាស់លាស់ (សម្រាប់កម្ពុជាយើង ភាសាចិនសំខាន់ទី២ បន្ទាប់ពីអង់គ្លេស)
*តៃវ៉ាន់ មានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង ជាប់ឈ្មោះជាខ្លា នៅអាស៊ីតាំងពីទសវត្សរ៍ឆ្នាំ៧០មកម៉្លេះ
*និងផលប្រយោជន៍ជាច្រើនទៀត … ។ល។ និង ។ល៕

ទទួលចុះឈ្មោះពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃចេញដំណើរ។ បើចាប់អារម្មណ៍សម្រាប់កម្មវិធីនេះ សូមទំនាក់ទំនងមក៖ IIC តាមរយៈ៖
*សាកលវិទ្យាល័យ IIC នៃបច្ចេកវិទ្យា, អគារលេខ 650 ផ្លូវជាតិលេខ 2 សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
*ទូរស័ព្ទ៖ 023 425 148 / 092 340 626 / 016 340 626 (តុមុខ) 089 779 167 / 070 860 093 (ស្រីទូច) 010 885 510 (ឡា ភា) 015 554 447 (សុវណ្ណរ័ត្ន)
*អ៊ីមេលៈ [email protected] / [email protected] / [email protected] / [email protected]
• វេបសាយ៖ www.iic.edu.kh និងហ្វេសប៊ុក៖ www.facebook.com/iic1999