(ព្រះវិហារ)៖ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការហើយ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក ស៊ូ សិរី អភិបាលរងខេត្តតំណាងលោក អ៊ុន ចាន់ដា អភិបាលព្រះវិហារ និងលោក ម៉ុម ចន្ទលី សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរអង្គភាព និងអភិបាលក្រុង-ស្រុក ទាំង៨ផងដែរ។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារថ្មី ដែលត្រូវប្រកាសចូលកាន់តំណែងនៅពេលនេះ គឺលោក នួន សុខម អតីតនាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើចាស់ គឺលោក នង ខេមរិន្ទ ត្រូវបានដាក់ឲ្យចូលនិវត្តន៍។
ជាមួយគ្នានោះ ក៏មានការតែងតាំងលោក ឆេញ សេង ពីនាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ទៅជានាយរងខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ, លោក វង្ស វិស្សិត នាយរងផ្នែករដ្ឋបាលព្រៃឈើឆែប ត្រូវបានតែងតាំងជានាយផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ, លោកស្រី សំ អាន ត្រូវបានតែងតាំងជានាយការិយាល័យផែនការគណនេយ្យ, លោក ឌី រស្មី ត្រូវបានតែងតាំងជាប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម, លោក ស៉ីម ដា ត្រូវបានតែងតាំងជាអនុប្រធានការិយាលយ័ផ្សព្វផ្សាយកសិកម្ម, និងលោក ម៉ម សុគន់ ជាអនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម៕