(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ បុគ្គលណា ក្រុមណា ឬជាតិសាសន៍ណា ដែលតាំងខ្លួនប្រឆាំងនឹងការបោះឆ្នោត ឬលទ្ធផលបោះឆ្នោត គឺពិតប្រាកដប្រឆាំងនឹងកម្ពុជាទាំងមូល (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបានសម្រេចជោគវាសនាប្រទេសជាតិ តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ (ចុចអាន)
៣៖ ថ្ងៃស្អែកសម្តេចតេជោ ហ៊ុន សែន បង្ហាញមុខជាសាធារណៈលើកដំបូងក្រោយបោះឆ្នោត ដើម្បីសម្ពោធចំណតនាវាឫស្សីកែវ (ចុចអាន)
៤៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង៖ កិច្ចសហប្រតិបត្តិការក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប នឹងធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ និងមានគុណភាពលំដាប់ពិភពលោក (ចុចអាន)
៥៖ ម៉ាឡេស៊ី ចាត់ទុកការបោះឆ្នោតនៅកម្ពុជា ជាចំណុចដែលត្រូវរៀនសូត្រ (ចុចអាន)
៦៖ ក្រសួងធនធានទឹក៖ ទឹកជំនន់ទន្លេមេគង្គលើ បន្តកើនឡើងលិចចូលតំបន់មួយចំនួនទៀត ក្នុងខេត្តស្ទឹងត្រែង (ចុចអាន)
៧៖ បេក្ខភាពកម្ពុជាមួយរូប ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ណូបែលអាស៊ីឆ្នាំ២០១៨ (ចុចអាន)
៨៖ រដ្ឋបាលខេត្តក្រចេះ អំពាវនាវឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះស្ថានភាពទឹកជំនន់ទន្លេមេគង្គ ខណៈទឹកហក់ឡេីងជិតដល់ចំណុចប្រកាសអាសន្ន (ចុចអាន)
៩៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជំរុញឲ្យគ្រូពេទ្យគ្រប់មន្ទីរពេទ្យទូទាំងប្រទេស បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្តល់សេវាសុខភាព ជូនពលរដ្ឋនារដូវវស្សា ពិសេសតំបន់រងគ្រោះទឹកជំនន់ (ចុចអាន)
១០៖ លិខិតមិត្តអ្នកអាន៖ រយៈពេល៥ឆ្នាំ គណបក្សប្រជាជនកម្ពុជា កើនការគាំទ្រចំនួនជាង១,៦លានសំឡេង (ចុចអាន)
១១៖ អ្នកនាំពាក្យគណបក្សប្រជាជន៖ មជ្ឈដ្ឋានប្រឆាំងទាំងក្នុង និងក្រៅប្រទេសកប់យោបល់ ក្រោយការបោះឆ្នោត (ចុចអាន)
* ព័ត៌មានអន្តរជាតិ (International News)
១៖ រដ្ឋមន្ត្រីការបរទេសអាមេរិក Mike Pompeo នឹងបំពេញទស្សនកិច្ច០៣ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅខែក្រោយនេះ! (ចុចអាន)
២៖ តម្លៃភាគហ៊ុនរបស់ Facebook និង Twitter បន្តធ្លាក់ចុះនាដើមសប្តាហ៍នេះ ដោយសារបញ្ហារសើបធំៗមួយចំនួន... (ចុចអាន)
៣៖ ទឹកសមុទ្រឡើងកម្តៅខុសប្លែកពីធម្មតា បង្ខំឲ្យស៊ុយអែតផ្អាកដំណើរការរោងចក្រនុយក្លេអ៊ែរ... (ចុចអាន)
៤៖ ទីបំផុតមេបក្សប្រឆាំងនៅហ្ស៊ីមបាវេ Nelson Chamisa ឈ្នះឆ្នោត និងត្រៀមឡើងកាន់តំណែងជាប្រធានាធិបតីថ្មី! (ចុចអាន)
៥៖ ទីបំផុតលោក ដូណាល់ ត្រាំ ប្រកាសស្វាគមន៍ជំនួបទ្វេភាគីជាមួយប្រធានាធិបតីអ៊ីរ៉ង់ ដោយគ្មានលក្ខខណ្ឌ និងពេលណាក៏អាចជួបបាន (ចុចអាន)
៦៖ បែកធ្លាយរបាយការណ៍សម្ងាត់! កូរ៉េខាងជើងប្រហែលជាកំពុងដំណើរការរោងចក្រផលិតគ្រាប់មីស៊ីល ICBM ឡើងវិញ! (ចុចអាន)
៧៖ ទីបំផុតប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី សម្រេចចិត្តលាលែងពីតំណែង ក្រោយពីជាង៤ឆ្នាំនៃការបាត់យន្តហោះ MH370 យ៉ាងអាថ៌កំបាំងបំផុត! (ចុចអាន)
៨៖ ទិវាសប្តាហ៍សហប្រតិបត្តិការវិស័យអប់រំ ចិន-អាស៊ាន លើកទី១១ ប្រព្រឹត្តក្នុងប្រទេសចិន (ចុចអាន)
Fresh News TV រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោកជូរ លឹមហួត, លោក វង់ វុធ និងលោក អាន គន្ធធារ៉ា៕