(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ សូមសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ចំពោះមរណភាពរបស់លោក ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់សម្ដេច ។
ជាមួយនឹងមរណភាពដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមបួងសួងវិញ្ញាណក្ខន្ធនៃសពលោក ស ថេង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
សូមជម្រាបថា លោក ស ថេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់សម្តេចក្រឡាហោម ស ខេង បានទទួលមរណភាពនៅប្រទេសចិន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ វេលាម៉ោង ១០៖៣៩ នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ ៕