(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។​

* ព័ត៌មានជាតិ (Cambodia News)

១៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកផ្សព្វផ្សាយព័ត៌មានប្រឌិតនានា ដែលនាំឱ្យពលរដ្ឋមិនហ៊ានចេញទៅបោះឆ្នោត នឹងមានទោសព្រហ្មទណ្ឌពី៦ខែទៅ២ឆ្នាំ! (ចុចអាន)

២៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ព្រមានចំពោះអ្នកប្រឌិតព័ត៌មានបោកប្រាស់ ដើម្បីបំផ្លាញការបោះឆ្នោត (ចុចអាន)

៣៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ការអំពាវនាវរបស់ស្ថានទូតអាមេរិកឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្ន ក្នុងថ្ងៃបោះឆ្នោតនៅកម្ពុជា គឺជាការរអៀសខ្លួន ប៉ុន្តែគ្មានបញ្ហាអ្វីកើតឡើងទេ (ចុចអាន)

៤៖ លោក ផៃ ស៉ីផាន៖ ការអំពាវនាវរបស់ស្ថានទូតអាមេរិក ឲ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នក្នុងថ្ងៃបោះឆ្នោត គឺជាវិធានការធម្មតារបស់អាមេរិក ដោយសារសង្គមអាមេរិកតែងតែប្រឈមនឹងការសម្លាប់មនុស្ស (ចុចអាន)

៥៖ រដ្ឋសភាប្រាប់ LDP ថា រដ្ឋសភាមិនអាចបញ្ជាការងាររបស់ គ.ជ.ប បានទេ ហើយការគូសសញ្ញាលើសន្លឹកឆ្នោតមានច្រើនប្រភេទអនុវត្តតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ (ចុចអាន)

៦៖ សម្ដេចតេជោ ហ៊ុន សែន កំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះគោលនយោបាយគាំពារសង្គម, គោលនយោបាយនេះ ទទួលបានការសាទរ និងគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋ (ចុចអាន)

៧៖ សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជន មិនមែនចេញមុខតែក្នុងពេលឃោសនាបោះឆ្នោតឡើយ (ចុចអាន)

៨៖ ដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ, រាជរដ្ឋាភិបាលចេញអន្តរាគមន៍បញ្ចុះតម្លៃប្រេងឥន្ធនៈ១៦០រៀលក្នុង១លីត្រ ខណៈអណ្តូងប្រេងកាតកម្ពុជារំពឹងថា បូមបាននៅចុងឆ្នាំ២០១៩ (ចុចអាន)

៩៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រឹងប្រែងពង្រីកបណ្តាញចែកចាយទឹកស្អាត ឲ្យកាន់តែទូលំទូលាយ ជាមួយនឹងតម្លៃកាន់តែប្រសើរជូនប្រជាពលរដ្ឋ !​ (ចុចអាន)

១០៖ រាជរដ្ឋាភិបាលនឹងបញ្ចុះតម្លៃអគ្គិសនី ជាបន្តបន្ទាប់នៅឆ្នាំខាងមុខ ជាមួយផែនការឲ្យគ្រប់ភូមិរបស់ប្រជាពលរដ្ឋ មានអគ្គិសនីប្រើប្រាស់ យ៉ាងយូរឆ្នាំ២០២០! (ចុចអាន)

១១៖ ដើម្បីសង្គ្រោះជីវិតកុមារ, រាជរដ្ឋាភិបាលបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា និងការពារមិនឲ្យមន្ទីរពេទ្យគន្ធបុប្ផា បិទទ្វារឡើយ! (ចុចអាន)

១២៖  អភិបាលខេត្តស្ទឹងត្រែង៖ ទឹកទន្លេសេកុង បានហក់ឡើងដល់កម្រិតប្រកាសអាសន្ន បណ្ដាលឲ្យជន់លិចឃុំចំនួន៤ ក្នុងស្រុកសៀមប៉ាង មានពលរដ្ឋជិត៥,០០០គ្រួសារ រងផលប៉ះពាល់ (ចុចអាន)

១៣៖ កម្ពុជា-ថៃ គ្រោងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR Code ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការទូទាត់សាច់ប្រាក់រៀល និងប្រាក់​បាតថៃរវាងប្រទេសទាំង២ (ចុចអាន)

១៤៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាឲ្យមន្ទីរសុខាភិបាលចុះចែកមុងជ្រលក់ថ្នាំ និងចាក់វ៉ាក់សាំងការពារជំងឺឆ្លង ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តស្ទឹងត្រែង (ចុចអាន)

១៥៖ សាលារាជធានីភ្នំពេញ ជូនដំណឹងស្ដីពីការផ្អាកដំណើរការដឹកជញ្ជូនសាធារណៈរថយន្ដក្រុង នៅថ្ងៃបោះឆ្នោត​ (ចុចអាន)

១៦៖ លិខិតមិត្តអ្នកអាន៖ បោះឆ្នោតខែកក្កដា ឆ្នាំ ២០១៨៖ ពលរដ្ឋជាង ៧០% ត្រូវបានរំពឹងថានឹងអញ្ជើញទៅបោះឆ្នោតបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (International News)

១៖ ប្រធានាធិបតីកូរ៉េខាងត្បូង «បញ្ជា​ឲ្យក្រុមសង្គ្រោះ​ទៅកាន់​ប្រទេស​ឡាវ​ជាបន្ទាន់» ដើម្បី​ជួយជ្រោមជ្រែងប្រតិបត្តិការ​សង្គ្រោះជារួម! (ចុចអាន)

២៖ មនុស្ស២០នាក់ស្លាប់ ក្រោយបាក់ទំនប់វារីអគ្គិសនី នៅប្រទេសឡាវ (ចុចអាន)

៣៖ បែកធ្លាយសំឡេងសន្ទនាសម្ងាត់រវាងលោក ត្រាំ និងអតីតមេធាវីលោក អំពីការ​ព្យាយាម​បំបិទមាត់​តារាទស្សនាវដ្តី​ក្តៅសាច់​មួយរូប! (ចុចអាន)

៤៖ ​វិមានក្រឹមឡាំង៖ លោក ពូទីន និងលោក ដូណាល់ ត្រាំ អាចមានឱកាសជួបគ្នាជាលើកទី២ (ចុចអាន)

៥៖ ​កូរ៉េខាងត្បូងពិចារណាដកទ័ព ចេញពីតំបន់ព្រំដែនជាប់ជាមួយកូរ៉េខាងជើង (ចុចអាន)

៦៖ ​ក្រិកប្រកាសកាន់ទុក្ខបីថ្ងៃ ខណៈភ្លើងឆេះព្រៃ​ផ្ដាច់ជីវិត​មនុស្ស​កើន​ដល់​ ៧៤នាក់! (ចុចអាន)

៧៖ តំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ លើកស្ទួយដល់ការអភិវឌ្ឍន៍ក្នុងតំបន់ នៅភាគពាយ័ព្យប្រទេសចិន (ចុចអាន)

៨៖ ប្រជាពលរដ្ឋមានចំណូលទាប នៅប្រទេសចិន ខ្វះលទ្ធភាពព្យាបាលជំងឺមហារីក ព្រោះតែតម្លៃថ្នាំថ្លៃ  (ចុចអាន)

Fresh News TV​ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គន្ធធារ៉ា, លោកជូរ លឹមហួត និងលោក វង់ វុធ៕