ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍តាមរយៈ
Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទ

(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ ព្រះតេជគុណ ហង្ស ដារ៉ា ប្រតិកម្មខ្លាំងៗដាក់ទំនាយឲ្យវិទ្យុអាស៊ីសេរី និងអាមេរិកាំងឲ្យត្រូវរន្ទះបាញ់ ប្រសិនបើមិនសុំទោសជាសាធារណៈ និងប្រកាសក្តែងៗថា សម រង្ស៊ី និង កឹម សុខា ជាកូនជឹងអាមេរិកបម្រើបរទេសក្បត់ជាតិកម្ពុជា​ (ចុចអាន)

២៖ សម្ដេចតេជោ​ ហ៊ុន សែន ចេញសេចក្ដីណែនាំការត្រៀមបង្ការ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយទឹកជំនន់ (ចុចអាន)

៣៖ សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋ នាំគ្នាទៅបោះឆ្នោត ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស, គ្មានការបោះឆ្នោត គឺគ្មានការរីកចម្រើន (ចុចអាន)

៤៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងប៉េកាំង និងរដ្ឋមន្ត្រីការបរទេសចិន រៀបចំពិធីអបអរសាទរខួបទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន (ចុចអាន)

៥៖ សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាធ្វើអ្វីខ្លះពេលជាប់ឆ្នោតអាណត្តិទី៦ ដើម្បីបន្តអភិវឌ្ឍ និងលើកកម្ពស់កិត្តិយសកម្ពុជា? (ចុចអាន)

៦៖ ក្រសួងធនធានទឹក​ ប្រកាសច្រានចោលព័ត៌មានបាក់ទំនប់របស់រដ្ឋ បណ្ដាលឲ្យលិចលង់ខ្លាំងនៅខេត្តកំពង់ស្ពឺ (ចុចអាន)

៧៖ ទេសរដ្ឋមន្ដ្រី ញឹម វណ្ណដា បញ្ជាក់អំពីការខូចខាត នៅក្នុងខេត្តចំនួន៧ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងខ្លាំងជាងគេ (ចុចអាន)

៨៖ លោក ផៃ ស៊ីផាន៖ អ្នកដែលតាំងខ្លួនជាអ្នកវិភាគនយោបាយនៅអូស្ដ្រាលី កំពុងយក​ពលរដ្ឋខ្មែរជាសត្រូវ ដោយនិយាយប្រឆាំងការបោះឆ្នោតនៅកម្ពុជា និងលាបពណ៌លើអ្នកសង្កេតការណ៍ (ចុចអាន)

៩៖ ក្រុមហ៊ុនដែលកាន់កាប់ភាគហ៊ុន២៥% របស់ធនាគារ អេស៉ីលីដា ប្រកាសរៀបចំបោះលក់ភាគហ៊ុន ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា (ចុចអាន)

១០៖ ធនាគារអភិវឌ្ឍន៍ជនបទ៖ ថ្លៃស្រូវអ៊ីអ៊ែ តាមបណ្តាខេត្តមានស្ថានភាពល្អ នៅតែផ្តល់ផលចំណេញដល់ប្រជាកសិករ តម្លៃជាមធ្យម៨០០រៀលក្នុង១គីឡូក្រាម! (ចុចអាន)

១១៖ ទស្សនៈកូនខ្មែរ៖ វាំងននបើកហើយ សូមមើលមុខមាត់ក្រុមទុច្ចរិតដឹកនាំដោយ សម រង្ស៊ី! (ចុចអាន)

* ព័ត៌មានអន្តរជាតិ (International News)

១៖ Google ថានឹងដាក់ពាក្យប្ដឹងសហភាពអឺរ៉ុប រឿងផាកពិន័យជាង៥ពាន់លានដុល្លារ  (ចុចអាន)

២៖ សហរដ្ឋអាមេរិកបញ្ជាក់ជាថ្មីទៀត៖ គ្មានទេថ្ងៃកំណត់សម្រាប់កូរ៉េខាងជើង ដើម្បីរំសាយនុយក្លេអ៊ែរទាំងស្រុង! (ចុចអាន)

៣៖ ទីបំផុតតុលាការ​សម្រេច៖ រដ្ឋាភិបាលទីក្រុងសេអ៊ូល និងក្រុមហ៊ុននាវា Sewol គឺជាអ្នក​ទទួលខុសត្រូវ​​ផ្តល់សំណង​​​ក្នុងការលិច​នាវា​​កាល​ពី​​ឆ្នាំ២០១៤ ដែល​បានសម្លាប់មនុស្ស​ជាង៣០០នាក់ (ចុចអាន)

៤៖ កីឡាករ ១០រូបដែលលេចធ្លោបំផុតនៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នៅរុស្ស៊ី (ចុចអាន)

៥៖ ទីបំផុតប្រទេស​តួកគីត្រូវដកចេញ​ពីគ្រាអាសន្ន​ហើយ ក្រោយរយៈពេលពីរឆ្នាំ​នៃការធ្វើរដ្ឋប្រហារបរាជ័យ! (ចុចអាន)

៦៖ មានការទម្លាយ​ព័ត៌មានថា លោក ដូណាល់ ត្រាំ ធ្លាប់ស្នើ​បើកកិច្ច​ពិភាក្សាទល់​មុខគ្នា ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់... (ចុចអាន)

៧៖ វៀតណាម បញ្ជាទិញយន្ដហោះ១០០គ្រឿងពីក្រុមហ៊ុនអាមេរិក Boeing (ចុចអាន)

៨៖ ក្តៅគគុក! ក្រុមជនសង្ស័យដែលគំរាមធ្វើគតព្រះមហាក្សត្រម៉ាឡេស៊ី និងនាយករដ្ឋមន្ត្រី ត្រូវប៉ូលិស​ចាប់ខ្លួនហើយ... (ចុចអាន)

៩៖ បែកធ្លាយព័ត៌មាន! ចារនារីរុស្ស៊ី «សុខចិត្តបូជាព្រហ្មចារី» ដើម្បីបេសកកម្មសម្ងាត់​នៅ​អាមេរិក (ចុចអាន)

១០៖ តុលាការឥណ្ឌាសម្រេច​ចោទប្រកាន់​បុរស​១៧នាក់ ក្នុងករណី​ផ្សំគំនិតរំលោភ​ផ្លូវភេទ​លើក្មេង​ស្រី​អាយុ១១ឆ្នាំម្នាក់... (ចុចអាន)

​Fresh News TV​ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក ជូរ លឹមហួត, អ្នកនាង កេត សត្យា, លោក វង់ វុធ និងលោក វៃ ជីវ័ន្ត៕