(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ៥៩រូប។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបានល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯកចំនួន ៨រូប ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោចំនួន ២០រូប និងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន ៣១រូប។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖