Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គុនខ្មែរ​កីឡាករ ​រឿង ​សោភ័ណ្ឌ ​និង ​ផាន់ ​គ្រាន់ ​ផ្តួល​កីឡាករ​ថៃ​ ដូចគ្នា​នៃជំនួប​មិត្តភាព​អន្តរជាតិ (Video Inside)

10-07-2018 12:25

(ភ្នំពេញ)៖ គុនខ្មែរកីឡាករ រឿង សោភ័ណ្ឌ ឈ្នះកីឡាករថៃ ហ្វៃប៉ាប៉េឡេប៊ូរីរុំា ក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាម ខណៈកីឡាករ ផាន់ គ្រាន់ ឈ្នះកីឡាករថៃ ឆាតឆាយ ស៊ីតប៉ានុន ក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម ដែលជាការប្រកួតគូមិត្តភាពអន្តរជាតិកម្ពុជា-ថៃ ក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI PALM កាលពីថ្ងៃអាទិត្យ ទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅសង្វៀន CNC ឬស្សីកែវ។

សម្រាប់ការប្រកួតរវាងកីឡាករ រឿង សោភ័ណ្ឌ ជាមួយកីឡាករ ហ្វៃប៉ាប៉េឡេប៊ូរីរុំា បានតែ២ទឹកគឺកីឡាករ រឿង សោភ័ណ្ឌ បានទាត់ចំមុខកីឡាករថៃបណ្តាលឲ្យដួលសន្លាប់ក៏ត្រូវបានលោកអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង។

រីឯកីឡាករ ផាន់ គ្រាន់ និងកីឡាករ ឆាតឆាយ ស៊ីតប៉ានុន បានប្រកួតគ្នា ៥ទឹក តែកីឡាករ ផាន់ គ្រាន់ បានប្រើក្បាច់កែងវាយទៅលើកីឡាកថៃ ឆាតឆាយ ស៊ីតប៉ានុន បែកឈាមនៅក្នុងទឹកទី៣ ក្រោយពីការតស៊ូ ៥ទឹកចៅក្រមទំាង៥ រូបបានផ្តួលពិន្ទុដោយមិនឯកច្ឆ័នធ្វើឲ្យកីឡាក ផាន់ គ្រាន់ ឈ្នះ ឆាតឆាយ ស៊ីតប៉ានុន ដោយពិន្ទុ។

សូមបញ្ជាក់ផងដែរថា នេះជាការប្រកួតឈ្នះកីឡាកថៃនៅក្នុងស្រុក ក្រោយកីឡាករកម្ពុជា រឿង សោភ័ណ្ឌ និង ផាន់ គ្រាន់ ត្រឡប់មកពីធ្វើការប្រកួតនៅប្រទេសបារាំងដោយបាននាំយកភាពជោគជ័យជូនមាតុភូមិផងដែរ ដោយ រឿង សោភ័ណ្ឌ បាននាំយកខ្សែក្រវាត់២ និងពាន១ រីឯ ផាន់ គ្រាន់ ក៏បាននាំយកពានមួយផងដែរ៕