(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨នេះ លោក នុត ពុធដារ៉ា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ រួមជាមួយមន្ត្រីរាជការ ខណ្ឌ-សង្កាត់ភូមិ បានចុះសំណេះសំណាលសួរសុខទុក្ខ និងស្វែងយល់ពីតម្រូវការសំណើ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិទួលរកាកុះ សង្កាត់ព្រៃស ដើម្បីដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរអំពីការលំបាក និងបញ្ហានានា របស់បងប្អូនទាំងអស់នៅមូលដ្ឋាន។
លោក នុត ពុធដារ៉ា បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ និងរីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងបានរក្សាសុខសន្តិភាព ពេញផ្ទៃប្រទេស ហើយបន្តអភិវឌ្ឍន៍ប្រទេសពីបាតដៃទទេររហូតមានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន៕