ទស្សនាវិដេអូ Highlight តាមរយៈទូរទស្សន៍ Fresh News ចាប់ពីម៉ោង១០៖៣០នាទី, ១១៖៣០នាទី, ១២៖៣០នាទី

(ម៉ូស្គូ)៖​ ការប្រកួតម៉ោង៩យប់, ក្រុមការពារតំណែងជើងឯក​ឥន្រ្ទីដែកអាល្លឺម៉ង់​ បានជ្រុះចេញពី​ FIFA World Cup 2018 ត្រឹមវគ្គចែកពូល​ ក្រោយចាញ់កូរ៉េខាងត្បូង​ ២-០​ នៅចុងម៉ោងដ៏ភ្ញាក់ផ្អើល ស្របពេល ស៊ុយអែត បំបាក់ ម៉ិចស៊ិក​ ៣-០​ បញ្ចប់វគ្គសន្សំពិន្ទុនៃពូល​ F។

ការបាត់បង់៣ពិន្ទុជាលើកទី២ បានធ្វើឲ្យអតីតម្ចាស់ជើងឯក​ World Cup​ ៤សម័យកាលអាល្លឺម៉ង់​ មានតែ៣ពិន្ទុ ឈរបាតតារាងក្នុងពូល​ F ស្របពេលកូរ៉េខាងត្បូង​ បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៣​។

អាល្លឺម៉ង់បានដើរតាមដានចាស់របស់អេស្ប៉ាញ​ ដែលធ្លាក់វគ្គចែកពូលនៅ​ World Cup ជាប្រវត្តិសាស្រ្តបែបនេះ។ ស៊ុយអែត​ និងមិចស៊ិច​ បន្តដឹកដៃគ្នាឡើងទៅវគ្គ១៦ក្រុមជាផ្លូវការ​ ដោយមាន ៦ពិន្ទុដូចគ្នាឈរនៅកំពូលតារាង​។

ការប្រកួតម៉ោង១យប់, ក្រុមបាត់ទាត់សាំបាប្រេស៊ីល​ បានរក្សាកំណត់ត្រាលេងមិនចាញ់ក្នុងវគ្គជម្រុះសន្សំពិន្ទុ៣ប្រកួតប្រចាំពូល​ E តាមរយៈយកឈ្នះស៊ែប៊ី​ ២-០​ ស្របពេលស្វីស​ បានត្រឹមស្មើ​ ២-២​ ជាមួយកូស្តារីកា​ នៅ​ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

៣ពិន្ទុបន្ថែមនេះដែរបានជួយអោយអតីតម្ចាស់ជើងឯក​ World Cup ៥សម័យច្រើនជាងគេ​ ប្រេស៊ីល​ ឈរនៅកំពូលតារាងនៃពូល​ E ដោយមាន៧ពិន្ទុ ខណៈក្រុមនៅអឺរ៉ុប​ ស្វីសជាប់លេខ២​ ឈ្នះកៅអីឡើងទៅវគ្គ១៦ក្រុមចុងក្រោយដូចគ្នា

ប្រេស៊ីល​ នឹងត្រូវប៉ះក្រុមលេខ២​ ក្នុងពូល​ F មិចស៊ិក​ ជាមួយនឹងក្រុមលេខ១​ ពូល​ F ស៊ុយអែត​ ត្រូវជួបក្រុមលេខ២​ ពូល​ E ស្វីស​នៃវគ្គ១៦ក្រុមចុងក្រោយ​ ក្នុង​ FIFA World Cup 2018 លើកទី២១​ នេះ៕