(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យអនុលោមភាព ឃ្លាំងផ្ទុកទំនិញចំនួន២កន្លែង នៅក្នុងភូមិសាស្រ្តខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឲ្យដឹងថា ឃ្លាំងទី១៖ គឺទំនិញបានត្រួតពិនិត្យមានម៉ាស៊ីនត្រជាក់ និងប្រេងរំអិល
ឃ្លាំងទី២៖ មានកង់ឡាន។
សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស។
ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងបន្តយុទ្ធនាការចុះត្រួតពិនិត្យតាមឃ្លាំងផ្ទុកទំនិញ នៅក្នុងរាជធានីភ្នំពេញកាន់តែខ្លាំងផងដែរ៕