(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ាហ្គាយ​ បានក្លាយជាក្រុមទី២​ ដែលបានកក់កៅអីឡើងទៅវគ្គ​ ១៦ក្រុមចុងក្រោយ​ បន្ទាប់ពីម្ចាស់ផ្ទះរុស្ស៊ី​ ក្រោយយកឈ្នះអារ៉ាប៊ីសាអូឌីត​ ១-០​ នៅ​ World Cup 2018។

១គ្រាប់ជ័យជម្នះរបស់ក្រុមមកពីតំបន់អាមេរិកឡាទីន​ អ៊ុយរ៉ាហ្គាយ​ កើតឡើងនៅនាទីទី២៣​ ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ​ Luis Suarez

៣ពិន្ទុបន្ថែមនេះដែរបានធ្វើអោយអ៊ុយរ៉ាហ្គាយ​ បន្តឈរនៅលេខ២​ ក្នុងពូល​ A មាន៦ពិន្ទុស្មើនឹងក្រុមកំពូលតារាង​រុស្ស៊ី​ ក្នុងនាមជាក្រុមឈ្នះ២ប្រកួតដូចគ្នា

២ក្រុមដែលមានពិន្ទុខ្ពស់ជាងគេ​ ត្រូវឡើងទៅប្រកួតខ្វែងពូលជាមួយពូល​ B ដែលព័រទុយហ្គាល់​ និងអេស្ប៉ាញនៅទីនោះ

អ៊ុយរ៉ាហ្គាយត្រូវជួបម្ចាស់ផ្ទះរុស្ស៊ី​ ខណៈក្រុមហាលអាវដូចគ្នាអារ៉ាប៊ីសាអូឌីត​ ប៉ះអេហ្ស៊ីបនៅថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០១៨​ បញ្ចប់វគ្គជម្រុះនៃពូល​ A៕