(ម៉ូស្គូ)៖ ក្រុមបាល់ទាត់មកពីតំបន់អាហ្រ្វិក សេណេហ្គាល់ បានយកឈ្នះក្រុមនៅអឺរ៉ុប ប៉ូឡូញ ២-១ ពីការជួបគ្នាលើកទី១ជាប្រវត្តិសាស្រ្ត នៅ FIFA World Cup 2018 ដែលរុស្ស៊ីធ្វើម្ចាស់ផ្ទះ។
ក្នុងជំនួបដ៏ស្វិតស្វាញដែលបានធ្វើឡើងនៅកីឡដ្ឋាន Spartak Stadium មានអ្នកទស្សនាផ្ទាល់ប្រមាណ ៤៤១៩០នាក់ កីឡាករខ្សែការពារប៉ូឡូញធ្វេសប្រហែសធ្វើអោយបាល់ចូលទីខ្លួនឯងនៅនាទីទី៣៨ មុនពេលគ្រាប់ទី២ កើតឡើងនៅនាទីទី៦០
ចំណែក១គ្រាប់របស់ប៉ូឡូញវិញកើតឡើងនៅនាទីទី៨៦ តែយឺតពេលបាត់ទៅហើយ ដោយធ្លាក់ទៅឈរបាតតារាងបណ្តោះអាសន្ននៃពូល H ចុងក្រោយគេ៕