(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ជាថ្មីចំពោះការគូសសញ្ញាគាំទ្រគណបក្សលើសន្លឹកឆ្នោត ក្នុងនោះមានសញ្ញាធិក សញ្ញាខ្វែង សញ្ញា + សញ្ញា - សញ្ញា / សញ្ញា \ សញ្ញា V សញ្ញា U សញ្ញារាងអក្សរយូផ្កាប់ចុះក្រោម សញ្ញា ០ សញ្ញា ( សញ្ញា ) សញ្ញា ~ ឬសញ្ញាណាដែលគេមិនអាចស្គាល់អត្តសញ្ញាណរបស់អ្នកបោះឆ្នោត។
តែទោះជាយ៉ាងណា គ.ជ.ប នៅតែលើកទឹកចិត្តដល់ប្រជាពលរដ្ឋអ្នកបោះឆ្នោត សូមគូសសញ្ញាធិកឱ្យបានត្រឹមត្រូវក្នុងប្រអប់រាងការេ ឬក្នុងក្រឡោនរាងចតុកោណកែង របស់គណបក្សនយោបាយដែលខ្លួនពេញចិត្ត។