(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៦៣៧គ្រឿង រកឃើញល្មើសច្បាប់៤៤៥គ្រឿង (ម៉ូតូ៧៧ភាគរយ) អប់រំ១៩៩គ្រឿង និងផាកពិន័យ២៤៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៤ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួ១,២៩៣គ្រឿង អប់រំ១២៨គ្រឿង និងផាកពិន័យចំនួន១៦៨គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែឧសភានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥៨,៩៨៣គ្រឿង រកឃើញយានយន្តល្មើស ៧,៤៨៥(ម៉ូតូ៧៣ភាគរយ) ក្នុងនោះអប់រំ២,៨៧៤គ្រឿង និងផាកពិន័យ៤,៦១១រឿង
(ម៉ូតូ៩៥ភាគរយ)៕