Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជានាំចេញអង្ករបានជិត២០ម៉ឺនតោន ធ្លាក់ចុះ៧ភាគរយ នៅរយៈពេល៤ខែដំបូង ឆ្នាំ២០១៨

10-05-2018 07:39

(ភ្នំពេញ)៖ របាយការណ៍របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះបានបញ្ជាក់ថា រយៈពេល៤ខែដំបូងឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួនជិត២០ម៉ឺនតោន ធ្លាក់ចុះ៧ភាគរយ។

របាយការណ៍បញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែមេសា ឆ្នាំ២០១៨ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារជាង៥០ប្រទេស នៅលើពិភពលោកបានចំនួន១៩៧,៣៥៤តោន ធ្លាក់ចុះ៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានចំនួន២១២,៣៩៤តោន។

រយៈពេល៤ខែកន្លងមកនេះ ប្រទេសចិននៅតែនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ចំនួនជាង៥ម៉ឺនតោន តាមពីក្រោយដោយប្រទេសបារាំង២.៦ម៉ឺនតោន និងប្រទេសប៉ូឡូញ១.១ម៉ឺនតោន។

សូមជម្រាបថា កាលពីឆ្នាំ២០១៧ កម្ពុជានាំចេញអង្ករបានជាង៦៣ម៉ឺនតោន៕