Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាបណ្តុំរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨! (Video inside)

09-05-2018 20:45

(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៩ ខែឧសភា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាព ប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យន្តហោះដឹកជញ្ជូនខ្នាតធំ Y-20 របស់ប្រទេសចិន ត្រូវបានគេធ្វើតេស្តហោះហើរនិងឆ្លងការហ្វឹកហាត់ដឹកជញ្ជូនតាមផ្លូវអាកាស ដោយជោគជ័យជាលើកដំបូង៕

២៖ យ៉ាងហោចណាស់មនុស្ស ០២នាក់ស្លាប់ និង ១៤នាក់រងរបួស បន្ទាប់ពីគ្រាប់រ៉ុក្កែតមួយហ្វូងបានធ្លាក់ចំតំបន់ស្ថិតនៅកណ្តាល បេះដូង នៃទីក្រុងដាម៉ាស់ប្រទេសស៊ីរី នៅថ្ងៃពុធនេះតែម្តង ខណៈមិនទាន់មានការបញ្ជាក់ថា វាមានប្រភពមកពីណានោះឡើយ តែក្រុមភេរវករធំមួយ ត្រូវបានដាក់ការសង្ស័យ៕

៣៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ ដែលជាប់ពន្ធនាគារដោយសារការប្រព្រឹត្តអំពើពុករលួយ និងបទចោទ ប្រកាន់ដទៃទៀតនោះ ត្រូវបានអនុញ្ញាតឲ្យទៅកាន់មន្ទីរពេទ្យមួយកន្លែងនាថ្ងៃពុធនេះ ដើម្បីពិនិត្យព្យាបាលអាការៈឈឺចាប់នៅផ្នែក ខ្នងរបស់លោកស្រី៕

៤៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅថ្ងៃពុធនេះ បានធ្វើដំណើរទៅដល់ទីក្រុងតូក្យូហើយ និងចាប់ផ្តើមកិច្ចប្រជុំត្រី ភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងនាយករដ្ឋមន្ត្រីចិន លោក លី ខឺជាំង (Li Keqiang)៕

៥៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅដល់ ទីក្រុងព្យុងយ៉ាង ហើយនៅថ្ងៃពុធនេះ ដើម្បីពិភាក្សាជាមួយកូរ៉េខាងជើង ជុំវិញការដោះលែងពលរដ្ឋអាមេរិកបីនាក់ដែលកំពុង ជាប់ឃុំនៅរដ្ឋកុម្មុយនិស្តមួយនេះ៕

៦៖ ក្នុងឱកាសបន្ទាប់ពីបានស្បថឡើងកាន់តំណែងជាផ្លូវការ ក្នុងអាណត្តិទីបួន ជាប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានលើកឡើងថា ប្រទេសរបស់លោក បើកទ្វារចំហទទួលស្វាគមន៍ជានិច្ច ចំពោះការបើកកិច្ចសន្ទនា ក៏ដូចជាចរចាជាមួយ បណ្តាប្រទេសឯទៀតៗ ដើម្បីសំដៅថែរក្សាការពារសន្តិភាព និងស្ថិរភាពពិភពលោក៕