(ព្រៃវែង)៖ អគ្គិសនីកម្ម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៥៖២០នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃស្រុកកញ្ជ្រៀច ស្រុកកំចាយមារ ខេត្តព្រៃវែង និងស្រុករមាសហែក ខេត្តស្វាយរៀង មូលហេតុដោយសារមានប្រជាពលរដ្ឋកាប់ដើមឈើរលំគងលើខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញនៅវេលាម៉ោង២០៖០០នាទីយប់។
អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕